ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដីជាង២ពាន់ក្បាលដីក្នុងភូមិខ្លុងពពក និងភូមិត្រពាំងជ្រៃសប្បាយចិត្តខ្លាំង ពេលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

2024/01/26 09:32:27 pm        105

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ ប័ណ្ណកម្មសិទ្ធិដីធ្លីជាង២ពាន់ក្បាលដី ត្រូវបានមន្រ្តីជំនាញសូរិយោដី ចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្លុងពពក និងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើឲ្យពួកគាត់សប្បាយរីករាយមែនទែន លែងមានការព្រួយបារម្ភចំពោះអ្នកណាមករំលោភបំពានទៀតឡើយ ។ ប័ណ្ណកម្មសិទ្ធិដីជាង២ពាន់ក្បាលដីនេះ បានប្រគល់ជូនប្រជាពលរដ្ឋនៅលាសាបុណ្យត្រពាំងជ្រៃ ភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

 ប្រជាពលរដ្ឋបានអោយដឹងថា៖ កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។ នៅក្នុងអាណត្តិរបស់សម្តេចធិបតី លោកបានអោយក្រុមការងារមន្ត្រីសូរិយោដីនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចុះវាស់វែងក្បាលដីដែលនៅសេសសល់ជូនប្រជាពលរដ្ឋអោយបានលឿន ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់ ។ 

លោក សុខ សម្បត្តិ ប្រធានក្រុមទី១ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ក្រុមការងាររបស់លោក បានសម្រេចប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋចំនួន២ឃុំរួចមកហើយ គឺឃុំតាំងក្រសាំង និងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។ ចំណែកការងារបន្តនេះ គឺកំពុងធ្វើនៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ហើយសម្រេចចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២ភូមិហើយដែរ ។ ពេលទទួលបានប័ណ្ណ សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារប័ណ្ណកម្មសិទ្ធិដីនេះកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។ 

រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នាតែម្តង ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm