គ្រឿងញៀនជាង៣តោនខណៈសារធាតុគីមីជិតមួយតោនត្រូវសមត្ថកិច្ចរឹបអូសបានក្នុងឆ្នាំ២០២៣

2024/01/26 09:46:00 pm        136

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរបស់ក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ រឹបអូសគ្រឿងញៀនបានជាងបី តោន និងសារធាតុគីមីជិតមួយតោន ខណៈធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាងមួយម៉ឺន៧ពាន់នាក់ ដោយក្នុងនោះមានជនបរទេសជាងបួនរយនាក់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTV តាមរយៈ តេលេក្រាម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានបង្រ្កាបករណីគ្រឿងញៀនចំនួន៧០៦២ករណី ហើយបានឃាត់ខ្លួន មនុស្សចំនួន១៧៣៦៣នាក់ មាននារីចំនួន១០៥៨នាក់ ខណៈជនបរទេសចំនួន៤៤១នាក់មកពី១៥ សញ្ជាតិ។

ដោយឡែកសម្រាប់វត្ថុតាងដែលត្រូវសមត្ថកិច្ចនគរបាលរឹបអូសបាន ក្នុងរយៈពេលពេញមួយ ឆ្នាំ២០២៣នេះ គឺសារធាតុញៀនគ្រប់ប្រភេទមានទម្ងន់សរុបចំនួន៣២១៧គីឡូក្រាម សារធាតុគីមីចំនួន៨៤២គីឡូក្រាម ដើមកញ្ឆាចំនួន៣៣៦៩៧ដើម កញ្ឆាក្រៀមជាងបីគីឡូក្រាម អាវុធទាំងវែង និង ខ្លីចំនួន៦២ដើមខណៈរថយន្តដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសមានចំនួន១៣៤គ្រឿង និងម៉ូតូចំនួន១៨៧២គ្រឿង រួមទាំងឧបករណ៍សម្ភារដទៃទៀតដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។

អ្ន​នកនាំពាក្យរបស់ក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីបទល្មើសឧក្រិដ្ឋគ្រឿងញៀនធំៗមានខ្សែរយៈចាត់តាំង ហើយសមត្ថកិច្ចក្រោមក្រសួងមហាផ្ទៃបានបង្រ្កាបចំនួន៤៣ករណី ឃាត់ខ្លួនជនឧក្រិដ្ឋបាន១៤០នាក់ ក្នុងនោះមាននារី១៣នាក់ មានមេខ្លោង៥២នាក់ និងបណ្តាញ៨៨នាក់។ លោក ទូច សុខៈ បានឲ្យដឹងផងដែរថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធគ្រឿងញៀនរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានី-ខេត្តផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm