ប្រទេសនេប៉ាល់ ទាមទារសំណងពីរុស្ស៊ីសម្រាប់យុទ្ធជនដែលត្រូវបានសម្លាប់ នៅអ៊ុយក្រែន

2024/01/26 10:42:59 pm        67

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃទី២៥ ខែមករាថា រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក ណារ៉ាយ៉ាន ប្រាកាស ស៊ូដ (Narayan Prakash Saud) បានជំរុញឲ្យរុស្ស៊ី ផ្តល់សំណងដល់គ្រួសារនៃជនជាតិនេប៉ាល់ ដែលបានស្លាប់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

លោកស៊ូដ បាននិយាយថា ពលរដ្ឋនេប៉ាល់ជាង២០០នាក់ ត្រូវបានជ្រើសរើសដោយប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសង្គ្រាម ដោយយ៉ាងហោចណាស់ ១៤ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់។ ប្រទេសនេប៉ាល់បានអំពាវនាវឲ្យរុស្ស៊ី «បញ្ឈប់ជាបន្ទាន់»នូវការជ្រើសរើសពលរដ្ឋរបស់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍អ្នកដែលបម្រើរួចហើយ ក៏ដូចជាអដ្ឋិធាតុនៃអ្នកស្លាប់ជាដើម។

លោករដ្ឋមន្ត្រីរូបនេះ បានថ្លែងថា៖«យើងបានស្នើឲ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការជ្រើសរើសជនជាតិនេ      ប៉ាល់នៅក្នុងជួរកងទ័ពរបស់ពួកគេ បញ្ជូនអ្នកដែលបានបម្រើក្នុងជួរកងទ័ពរួចហើយ បញ្ជូនសាកសពអ្នកស្លាប់ និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ និងព្យាបាល និងប្រគល់អ្នករបួស នៅក្នុងការប្រយុទ្ធគ្នានោះ»។

លោកបានបន្ថែមថា ប្រទេសនេប៉ាល់ ក៏រំពឹងថា រុស្ស៊ីនឹងផ្តល់សំណងជារូបិយវត្ថុដល់ក្រុមគ្រួសារនៃជនជាតិនេប៉ាល់ដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា នៅអ៊ុយក្រែន។

ជាចុងក្រោយ លោកស៊ូដ បាននិយាយថា យុទ្ធជននេប៉ាល់ចំនួន៥នាក់ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន។

លោកបាននិយាយថា៖«យើងមានព័ត៌មានថា ពលរដ្ឋរបស់យើង ៥នាក់ដែលបានប្រយុទ្ធក្នុងនាមជនជាតិ   រុស្ស៊ី ត្រូវបានចាប់ជាចំណាប់ថ្នូរ ដោយភាគីអ៊ុយក្រែន»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm