UN៖ ចរាចរណ៍នៅព្រែកជីក Suez ធ្លាក់ចុះ ៤២ភាគរយ បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហ៊ួទី

2024/01/26 11:05:51 pm        162

បរិមាណនៃចរាចរពាណិជ្ជកម្មឆ្លងកាត់ព្រែកជីក Suez បានធ្លាក់ចុះជាង ៤០ភាគរយ ក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់ពីមានការវាយប្រហារដោយក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយេម៉ែន។ នេះបើយោងតាមអង្គការសហប្រជាជាតិ (UN) ដែលសកម្មភាពនេះធ្វើឲ្យការព្រួយបារម្ភចំពោះពាណិជ្ជកម្មពិភពលោកកើនឡើងកាន់ខ្លាំង។

ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ និយាយថា ពួកគេកំពុងកំណត់គោលដៅលើអ្វីដែលពួកគេចាត់ទុកការដឹកជញ្ជូនពាណិជ្ជកម្ម និងយោធាដែលភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងតំបន់ ដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដោយបានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនជ្រើសរើសផ្លូវធ្វើដំណើរឆ្ងាយជាង និងថ្លៃជាង ដើម្បីជៀសវាងការវាយប្រហារនេះ។

លោក Jan Hoffman ប្រធានសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) ថា៖ «យើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗដែលការវាយប្រហារលើការដឹកជញ្ជូន នៅសមុទ្រក្រហម កំពុងបន្ថែមភាពតានតឹងដល់ពាណិជ្ជកម្មពិភពលោក ដោយបង្កការរំខានដល់ពាណិជ្ជកម្ម (ដែលមានស្រាប់) កាន់តែខ្លាំងឡើង ដោយសារតែភូមិសាស្ត្រនយោបាយ និងបម្រែបម្រួលអាកាសធាតុ»។

យោងតាម UNCTAD បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញដែលប្ដូរផ្លូវចេញពីសមុទ្រក្រហម ជំនួសវិញដោយការធ្វើនាវាចរ នៅជុំវិញជ្រោយ Cape of Good Hope របស់អាហ្វ្រិកខាងត្បូងនោះ បាននាំឲ្យមានការធ្លាក់ចុះ ៤២ភាគរយនៃការឆ្លងកាត់តាមព្រែកជីក Suez ក្នុងរយៈពេល ២ខែចុងក្រោយនេះ។

ព្រែកជីក Suez ក្នុងប្រទេសអេហ្ស៊ីប តភ្ជាប់សមុទ្រមេឌីទែរ៉ាណេជាមួយសមុទ្រក្រហម ហើយលោក Hoffman បាននិយាយថា ជាង ៨០ភាគរយនៃទំហំពាណិជ្ជកម្មទំនិញអន្តរជាតិ ត្រូវបានធ្វើតាមរយៈសមុទ្រនេះ។ លោកបានបន្តថា៖ «ការដឹកជញ្ជូនតាមសមុទ្រ គឺពិតជាការជួយដល់ពាណិជ្ជកម្មពិភពលោក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm