
អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមករា) បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) ថ្មីៗនេះ បានធ្វើការល្បាតប្រុងប្រយ័ត្នរួមគ្នា ដើម្បីជាការត្រៀមខ្លួនប្រយុទ្ធដែលពាក់ព័ន្ធនឹងកងទ័ពជើងទឹក និងអាកាស នៅជុំវិញកោះតៃវ៉ាន់។
ដោយនិយាយនៅឯសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង អ្នកនាំពាក្យលោកវរសេនីយ៍ឯក Wu Qian បានប្រាប់ឲ្យដឹងថា ការល្បាតរួមគ្នានេះមានគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពបន្ថែមទៀត។
លោក Wu បាននិយាយថា៖ «ថ្មីៗនេះ ទីបញ្ជាការរួមភាគខាងកើតរបស់ កងទ័ពរំដោះប្រជាជនចិន (PLA) បានរៀបចំការល្បាតប្រុងប្រយ័ត្នជាប្រចាំ ដើម្បីជាការត្រៀមខ្លួនប្រយុទ្ធដែលពាក់ព័ន្ធនឹងកងទ័ពជើងទឹក និងដែនអាកាស នៅក្នុងដែនសមុទ្រ និងដែនអាកាស ជុំវិញកោះតៃវ៉ាន់ ដោយធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃការហាត់សមតម្រង់ទិសប្រយុទ្ធជាក់ស្តែងរបស់កងទ័ព និងបង្កើនសមត្ថភាពប្រយុទ្ធរបស់ពួកគេ ដើម្បីការពារសុវត្ថិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។
លោកបានបន្ថែមថា៖ «កងទ័ពរំដោះប្រជាជនចិន (PLA) នឹងបន្តរៀបចំប្រតិបត្តិការយោធាពាក់ព័ន្ធជាប្រចាំ ដើម្បីបន្តការហ្វឹកហ្វឺន សម្រាប់ការត្រៀមខ្លួនប្រយុទ្ធ»៕