បិទផ្អាកផ្សារឈូកខេត្តកំពត រយៈពេល១សប្តាហ៍ក្រោយរកឃើញអាជីវករច្រើននាក់វិជ្ជមានកូវីដ-១៩

2021/06/28 03:57:41 pm        543

កំពត ៖ អាជ្ញាធរស្រុឈូក ខេត្តកំពត បានសម្រេចផ្អាកការលក់ដូរជាបណ្តោះអាសន្ន ក្នុងផ្សារឈូក រយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកឈូក ចេញនៅថ្ងៃទី២៨ ខែមិថុនានេះ ។

ក្នុង​សេចក្ដី​ប្រកាស​​ដដែល ​បានបញ្ជាក់ថា ករណីបិទផ្អាកផ្សារឈូក​មិនឲ្យលក់ដូរ​ជា​បណ្តោះអាសន្ន​នេះ គឺដោយសារតែអាជ្ញាធរបានរកឃើញអាជីវករលក់ដូក្នុងផ្សារចំនួន១៥នាក់ មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។ អាជីវករដែលបានកើតជំងឺកូវីដ-១៩ ក្នុងផ្សារឈូកមានអ្នកលក់សំលៀកបំពាក់ ចាប់ហួយ ជាងមាស និងអ្នកលក់គ្រឿងកង់ ដែលអ្នកទាំងនោះបានពាក់ព័ន្ធផ្ទាល់នៅក្នុងផ្សារឈូក ។

អភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភណ្ឌ បានប្រាប់ឲ្យដឹងថា ការបិទផ្អាកផ្សារនេះ គឺធ្វើឡើងដើម្បី​ការពារមិនឲ្យឆ្លងរីករាលដាលបន្តទៀត និងដើម្បីពិនិត្យសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយអ្នកផ្ទុកកូវីដ១៩ ទាំង១៥នាក់ខាងលើ។

លោក បានបន្តថា ស្រុកឈូកបានធ្វើការទប់ស្កាត់បានយ៉ាងល្អរយៈពេលកន្លងមក មិនមាន​អ្នកវិជ្ជ​មាន​ទេ ប៉ុន្តែជាអកុសល ក្នុងករណីផ្ទុះកូវីដ១៩ នៅកាស៊ីណូ សុខ គឹមម៉េង ច្រទ្វារទ្វេភាគី​តន់ហន់​នេះ ស្រុកឈូកមកដល់បច្ចុប្បន្នបានរកឃើញអ្នកវិជ្ជមានសរុបចំនួន៧០នាក់ ស្រី ២៩នាក់ ជា​សះស្បើយ៣២នាក់ កំពុងព្យាបាល ៤៣នាក់ និងស្លាប់០១នាក់ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am