មេដឹកនាំវ៉េណេហ្ស៊ុយអេឡា៖ កិច្ចព្រមព្រៀងបោះឆ្នោតជាមួយក្រុមប្រឆាំង អាចនឹងត្រូវបញ្ចប់

2024/01/26 11:12:46 pm        168

ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro (នីកូឡាស ម៉ាឌូរ៉ូ) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) បានព្រមានថា កិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំងនយោបាយ សម្រាប់ការបោះឆ្នោត ដែលនឹងធ្វើឡើង នៅចុងឆ្នាំនេះ គឺប្រឈមនឹងការដួលរលំ បន្ទាប់ពីមាននូវអ្វីដែលលោកបានពិពណ៌នាថា ជា «ការសមគំនិត» ប្រឆាំងនឹងរូបលោក។

កាលពីឆ្នាំមុន រដ្ឋាភិបាលសង្គមនិយមដែលកំពុងកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំងនយោបាយ ជុំវិញការពិភាក្សា នៅទីក្រុង Barbados (បាបាដូស) ដើម្បីរៀបចំការបោះឆ្នោត នៅពេលណាមួយក្នុងអំឡុងឆមាសទី២ នៃឆ្នាំនេះ។

កិច្ចព្រមព្រៀងនោះ បានធ្វើឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយជាបណ្ដោះអាសន្ននូវទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើប្រទេសនាំចេញប្រេងឆៅមួយនេះ។ មន្ត្រីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយគឺពឹងផ្អែកលើការដកបម្រាមលើគូប្រជែង ដែលកាន់តំណែងសាធារណៈ ក៏ដូចជាការដោះលែងអ្នកទោសនយោបាយ និងជនជាតិអាមេរិកដែលត្រូវ «ឃុំខ្លួនដោយអយុត្តិធម៌»។

តែយ៉ាងណាក្ដី វ៉េណេហ្ស៊ុយអេឡា មិនទាន់ដកបម្រាមលើលោកស្រី Maria Corina Machado (ម៉ារៀ កូរីណា ម៉ាចាដូ) ដែលជាបេក្ខភាពប្រធានាធិបតីរបស់គនបក្សប្រឆាំង នៅឡើយទេ។ ហើយក្នុងសប្តាហ៍នេះ លោក ម៉ាឌូរ៉ូ បាននិយាយថា «ការឃុបឃិត» ប្រឆាំងនឹងរូបលោក និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ត្រូវបានរុះរើ កាលពីឆ្នាំមុន ដោយជនស៊ីវិល និងបុគ្គលិកយោធាជិត ៣០សិបនាក់ ត្រូវបានឃុំខ្លួន។

លោក ម៉ាឌូរ៉ូ បានថ្លែងនៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋថា៖ «ថ្ងៃនេះកិច្ចព្រមព្រៀងទីក្រុងបាបាដូស រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កិច្ចព្រមព្រៀងកំពុងស្ថិតក្នុងការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយអាចត្រូវបានបញ្ចប់ និងទាត់ចោល»។ តែលោកបានបញ្ជាក់បន្ថែមថា៖ «យើងសង្ឃឹមថា អាចជួយសង្គ្រោះកិច្ចព្រមព្រៀងទីក្រុងបាបាដូសបាន តាមរយៈការសន្ទនា និងឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយពិតប្រាកដ តាមរយៈការឯកភាពជាតិ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm