
វ៉េណេហ្ស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យប្រទេសហ្គីយ៉ាន ដើម្បីបដិសេធការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងជម្លោះដែលកំពុងកើឡើងរបស់ពួកគេជុំវិញតំបន់អេសស៊ីគីបូ (Essequibo) ដែលសម្បូរប្រេង ខណៈដែលភាគីទាំងពីរ បានជួបប្រជុំគ្នាក្នុងការកិច្ចប្រឹងប្រែងថ្មីមួយ ដើម្បីកាត់បន្ថយភាពតានតឹង។
ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីជម្លោះទឹកដីនៃប្រទេសនានា បានកើនឡើងកាលពីខែមុន នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសហ្គីយ៉ាន និងចក្រភពអង់គ្លេសបានបញ្ជូននាវាចម្បាំងទៅកាន់ដែនទឹករបស់ហ្គីយ៉ាន ដោយជំរុញឲ្យប្រទេសវ៉េណេស៊ុយអេឡា ចាប់ផ្តើមការដាក់ពង្រាយយោធា «ការពារ»។
រដ្ឋមន្ត្រីការបរទេសលោកអ៊ីវ៉ាន ហ្គីល ( Yvan Gil) បានប្រាប់សមភាគីហ្គីយ៉ាន លោក ហ៊ុក ហ៊ីលតុន ទូត (Hugh Hilton Todd)ថា៖«ចូរអនុញ្ញាតឲ្យយើងបដិសេធទាំងស្រុងនូវលទ្ធភាពដែលភាគីទីបីជ្រៀតជ្រែកចូល ឬទទួលបានអត្ថប្រយោជន៍ពីការជជែកពិភាក្សា ឬជម្លោះណាមួយរវាងប្រទេសហ្គីយ៉ាន និងវ៉េណេហ្ស៊ុយអេឡា។
លោកហ្គីល បាននិយាយថា កិច្ចពិភាក្សា គឺជា «ការពិភាក្សាដោយស្មោះត្រង់» ហើយបានអំពាវនាវឲ្យ មាន «ផែនទីបង្ហាញផ្លូវ» ដើម្បីដោះស្រាយវិបត្តិនេះ។
កិច្ចប្រជុំនេះ គឺជាការចរចាកម្រិតខ្ពស់លើកដំបូងអំពីតំបន់មានជម្លោះ ចាប់តាំងពីលោកប្រធានាធិបតី អ៊ីហ្វាអាន អាលី (Irfaan Ali) និង លោកនីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានរៀបចំកិច្ចប្រជុំកំពូលស្តីពីវិបត្តិនៅទីក្រុងសេន វីនសិន (Saint Vincent) និងហ្គ្រីណាឌីន ( Grenadines) កាលពីខែមុន។