
ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ដែលរស់នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក អាចស្តាប់ឮជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្លួន ដោយសារតែការព្យាបាលដោយហ្សែន ។
ក្មេងប្រុស Aissam Dam ពុំដែលស្តាប់ឮអ្វីទាំងអស់ មុនការវះកាត់ ហើយក្មេងប្រុសអាចទំនាក់ទំនងបានតាមរយៈភាសាគ. ។
ប៉ុន្តែបច្ចុប្បន្ន ក្មេងប្រុសម្នាក់នេះ អាចស្តាប់ឮ ពេលនរណាម្នាក់និយាយ បើទោះបីជារូបគេមិនយល់ពីអ្វីដែលពួកគេកំពុងនិយាយក៏ដោយ ។
លោកវេជ្ជបណ្ឌិត John Germiller ដែលជាប្រធានក្រុមស្រាវជ្រាវរោគនៅមន្ទីរពេទ្យកុមារស្ថិតនៅក្នុងទីក្រុង Philadelphia ជាកន្លែងដែលក្មេងប្រុស Aissam ទទួលការព្យាបាល និយាយថា ក្មេងប្រុសអាចស្តាប់ឮ វាជាសំឡេងដ៏ស្រទន់មួយ ។
ភាពថ្លង់របស់ក្មេងប្រុស បង្កឡើងដោយសារតែការផ្លាស់ប្តូរហ្សែនប្រូតេអ៊ីន Otoferlinដោយសារតែមុខងាររបស់ប្រូតេអ៊ីននេះ ចាំបាច់សម្រាប់ការបញ្ជូនសញ្ញាសំឡេងពីត្រចៀកទៅកាន់ខួរក្បាល ។
ដើម្បីជួយស្តាការស្តាប់ឮរបស់ក្មេងប្រុស ក្រុមគ្រូពេទ្យវះកាត់ បានស៊កបញ្ចូលមុខងារហ្សែនប្រូតេអ៊ីន Otoferlinចូលទៅក្នុងត្រចៀករបស់ក្មេងប្រុស ៕