អនុរដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងជើង ជួបប្រជុំគ្នានៅទីក្រុងព្យុងយ៉ាង

2024/01/26 05:20:30 pm        34

អនុរដ្ឋមន្ត្រីការបរទេសចិន បានជួបសមភាគីកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាងនៅថ្ងៃសុក្រនេះ ដោយរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ បានពន្លឿនការសាកល្បងអាវុធរបស់ខ្លួន និងការគំរាមកំហែងដល់ទីក្រុងសេអ៊ូលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ទីក្រុងប៉េកាំង គឺជាអ្នកផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់កូរ៉េខាងជើង និងជាសម្ព័ន្ធមិត្តប្រពៃណី ហើយមេដឹកនាំគីម ជុងអ៊ុន បានព្យាយាមពង្រឹងទំនាក់ទំនងរបស់ប្រទេសរបស់ខ្លួនជាមួយប្រទេសចិន ខណៈពេលដែលបង្កើនវោហាស័ព្ទឈ្លានពានរបស់ខ្លួនចំពោះភាគខាងត្បូង។

ការតេស្តសាកល្បងអាវុធ និងការដែលលោកគីម ជុងអ៊ុន ចាត់ទុកទីក្រុងសេអ៊ូលជា «សត្រូវសំខាន់»របស់កូរ៉េខាងជើង នៅដើមខែនេះ បានបង្កើនភាពតានតឹង នៅក្នុងតំបន់ និងបាននាំឲ្យលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ូល (Yoon Suk Yeol) ខិតទៅកាន់តែជិតសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន។

សហរដ្ឋអាមេរិក ក៏បានព្រមានអំពីទំនាក់ទំនងយោធា «ដែលកំពុងរីកលូតលាស់ និងប្រកបដោយគ្រោះថ្នាក់» រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ហើយបានអំពាវនាវឲ្យទីក្រុងប៉េកាំងបញ្ឈប់កូរ៉េខាងជើង។

នៅថ្ងៃសុក្រនេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើង បាននិយាយថា៖«គណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយសមមិត្ត ស៊ុន វ៉េដុង (Sun Weidong) អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានមកដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៥។

រូបថតជាច្រើនរបស់សារព័ត៌មាន AFP បានបង្ហាញពីលោកស៊ុន និងគណៈប្រតិភូរបស់លោក បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ប៉ាក ម្យុងហូ (Pak Myong Ho) និងអ្នកផ្សេងទៀតនៅវិមានវប្បធម៌ប្រជាជន ក្នុងរដ្ឋធានីនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am