
នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា បានប្រារព្ធទិវាសាធារណរដ្ឋលើកទី ៧៥របស់ខ្លួននៅក្នុងរដ្ឋធានីញូវដែល្លី ជាមួយ ការដង្ហែព្យុហយាត្រា ខណៈដែលលោកប្រធានាធិបតី Droupadi Murmu និងលោកនាយករដ្ឋមន្រ្តី Narendra Modi ដឹកនាំការប្រារព្ធទិវាជាមួយនាយករដ្ឋមន្រ្តីបារាំងលោក Emmanuel Macron ដែលជាភ្ញៀវកិត្តិយស ។
ការដង្ហែព្យុហយាត្រា ឃើញមានការបង្ហាញក្រុមវិរជនក្លាហានយោធារបស់ប្រទេសមួយនេះ ទំនៀមទម្លាប់ និវប្បធម៌ នៅលើមហាវិថីរៀបចំពិធី Kartavyapath របស់ប្រទេសឥណ្ឌា ។
ការដង្ហែព្យុហយាត្រាឆ្នាំនេះ ឃើញមានវត្តមានរបស់ក្រុមភ្លេង និងក្រុមដង្ហែក្បួនព្យុហយាត្រាបារាំងផងដែរ ក្រោយទាហាន និងយន្តហោះឥណ្ឌា ចូលរួមពិធីដង្ហែព្យុហយាត្រានៅទិវា Bastille ឆ្នាំ ២០២៣ក្នុងទីក្រុងប៉ារីស ។
កងវរសេនាធំទ័ពសេះ កងវរសេនាធំទ័ពសេះលេខ ៦១ ប្រព័ន្ធមីស៊ីល NAG នៃកងវរសេនាធំថ្មើរជើងលេខ ១៧ និងកងការពារមួយចំនួនទៀត បានបង្ហាញខ្លួន អំឡុងពេលដង្ហែព្យុហយាត្រា ។
សូមបញ្ជាក់ថា ឥណ្ឌាទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៧ ប៉ុន្តែនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៥០ ទើបប្រទេសមួយនេះ ប្រកាសខ្លួនថាជាសាធារណរដ្ឋអធិបតេយ្យភាពជាមួយការអនុម័តរដ្ឋធម្មនុញ្ញរបស់ខ្លួន ៕