
រយៈពេល៥ឆ្នាំចាប់ពីការបាក់ទំនប់ទឹកក្នុងប្រទេសប្រេស៊ីលដែលសម្លាប់មនុស្សរាប់រយនាក់ សមាជិកគ្រួសារជនរងគ្រោះ និយាយថា ពួកគេនៅតែបន្តស្វែងរកយុត្ដិធម៌។
ថ្ងៃ២៥មករា ជាថ្ងៃរំលឹកខួបលើកទី៥នៃគ្រោះមហន្ដរាយទំនប់ព្រូម៉ាឌីញ៉ូ(Brumadinho) នៅពេលដែលជញ្ជាំងទំនប់មួយបានបាក់នៅឯកន្លែងជីករ៉ែមួយដែលកាន់កាប់ដោយក្រុមហ៊ុន វ៉ាលេ(Vale) ដែលបានបង្កអោយមានរលកល្បប់សម្លាប់មនុស្ស២៧០នាក់ និងបានធ្វើអោយខូចខាតលំនៅឋាន
ជាច្រើនខ្នង ព្រៃឈើ ហើយនិងទឹកទន្ល។
ក្រុមហ៊ុនវ៉ាលេ(Vale) បានរាយការណ៍ថា ខ្លួនកំពុងជួសជុលទំនប់ព្រូម៉ាឌីញ៉ូនៅឡើយ ដោយបានបន្ថែមថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយមនុស្សជាង១៥.៤០០នាក់ដើម្បីសងការខូចខាត៕