ប្រធានសិទ្ធិមនុស្សរបស់ UN ថ្កោលទោសការប្រហារជីវិតដោយឧស្ម័ននីត្រូហ្សែនរបស់សហរដ្ឋអាមេរិក

2024/01/27 12:44:14 am        306

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៦ ខែមករា) នេះ បានថ្កោលទោសការប្រហារជីវិតអ្នកទោសនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ដោយឧស្ម័ននីត្រូហ្សែន ដោយនិយាយថា វិធីសាស្ត្រនេះអាចស្មើនឹងការធ្វើទារុណកម្ម។

អ្នកទោស Kenneth Smith ដែលត្រូវបានកាត់ទោសពីបទស៊ីឈ្នួលធ្វើឃាតកម្ម ឆ្នាំ១៩៨៨ ត្រូវបានប្រហារជីវិត កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) ដោយឧស្ម័ននីត្រូហ្សែន ដែលជាការប្រើប្រាស់ដំបូងនៃវិធីសាស្រ្តថ្មី សម្រាប់ការកាត់ទោសប្រហារជីវិត គិតចាប់តាំងពីការសម្លាប់ដោយចាក់ថ្នាំ បានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិក កាលពី ៤ទសវត្សរ៍មុន។

លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការប្រហារជីវិតលើលោក Kenneth Eugene Smith នៅរដ្ឋ Alabama បើទោះបីជាមានការបារម្ភយ៉ាងខ្លាំងក្លាថា វិធីសាស្ត្រថ្មី និងមិនបានធ្វើតេស្ត ក្នុងការធ្វើឲ្យថប់ដង្ហើមដោយឧស្ម័ននីត្រូហ្សែននេះ អាចស្មើនឹងការធ្វើទារុណកម្ម ឬការប្រព្រឹត្តិដ៏ឃោរឃៅ អមនុស្សធម៌ ឬគួរឲ្យអាម៉ាស់ក៏ដោយ»។

លោក Turk បានបន្ថែមថា៖ «ទោសប្រហារជីវិតគឺមិនស្របនឹងសិទ្ធិរស់រានជាមូលដ្ឋាននោះទេ។ ខ្ញុំជំរុញឲ្យរដ្ឋទាំងអស់ដាក់ចេញនូវការផ្អាកបណ្ដោះអាសន្នលើការប្រើប្រាស់វិធីនេះរបស់ខ្លួន ដែលជាជំហានឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុង»។

លោក Smith បានរួចផុតពីការប៉ុនប៉ងប្រហារជីវិតម្ដង។ នៅខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីរដ្ឋ Alabama បានបោះបង់ការកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំ បន្ទាប់ពីចំណាយពេលអស់ជាច្រើនម៉ោងយ៉ាងលំបាក ដើម្បីចាក់ម្ជុលចូលតាមសរសៃឈាមរបស់អ្នកទោសរូបនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm