
នៅថ្ងៃសុក្រនេះ វិមានក្រឹមឡាំង បានច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ថា លោកប្រធានាធិបតី Vladimir Putin ផ្តល់គំនិតដល់សហរដ្ឋអាមេរិកសម្រាប់លទ្ធភាពនៃកិច្ចពិភាក្សាលើការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយអាចនឹងបោះបង់ចោលតម្រូវការទាមទារសំខាន់ៗលើស្ថានភាពសន្តិសុខអ៊ុយក្រែន ។
កាសែត Bloomberg រាយការណ៍ថា លោក Putinកំពុងស្វែងរកអ្វីមួយដែលទំនងជាជោគជ័យ ដើម្បីឲ្យទីក្រុងវ៉ាស៊ីងតោនត្រៀមខ្លួនរួចចូលរួមកិច្ចប្រជុំ ហើយទាក់ទងសហរដ្ឋអាមេរិកតាមបណ្តាញប្រយោល ។
ពួកគេបានរាយការណ៍ថា មនុស្ស ២នាក់ជំនិតនឹងវិមានក្រឹមឡាំង និយាយថា លោក Putinអាចនឹងចង់ពិចារណាលើការទទួចស្ថានភាពអព្យាក្រឹតសម្រាប់អ៊ុយក្រែន ហើយនិងការប្រឆាំងសមាជិភាពអង្គការណាតូរបស់ពួកគេ ដែលជាការគំរាមកំហែងមួយនៅកណ្តាលមូលហេតុនាំឲ្យរុស្ស៊ីវាយលុកអ៊ុយក្រែន ។
ពេលក្រុមអ្នកសារព័ត៌មានសួរពីរឿងរ៉ាវពិតប្រាកដនៅពីក្រោយសេចក្តីរាយការណ៍ និងជាពិសេសថាតើទីក្រុងម៉ូស្គូ ពិតជាត្រៀមខ្លួនរួចរាល់ក្នុងការបោះបង់ចោលការទាមទាររបស់ខ្លួនលើអព្យាក្រឹត និងសមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែនឬ លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង ឆ្លើយថា គ្មានទេ នេះគឺជាសេចក្តីរាយការណ៍ខុសទាំងស្រុង ។ វាពិតជាមិនត្រូវនឹងការពិតនោះទេ ៕