
តុលាការក្រុងម៉ូស្គូ នៅថ្ងៃសុក្រនេះ បានសម្រេចថា អ្នកសារព័ត៌មាននៃសារព័ត៌មាន វ៉លស្រ្ទីត ជើណល(Wall Street Journal) ឈ្មោះ អ៊ីវ៉ាន់ ហ្គើសកូវិក(Evan Gershkovich)នៅតែត្រូវជាប់ឃុំខ្លួនរហូតដល់ថ្ងៃទី៣០មីនាឆ្នាំ២០២៤បន្ដទៀត។
លោកហ្គើសកូវិក ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩មីនា ឆ្នាំ២០២៣ ក្នុងក្រុងអ៊ូរ៉ាល់(Ural)តំបន់ យេកាតេរីនប៊ើគ(Yekaterinburg)ពីបទ ធ្វើចារកម្មដែលអាចជាប់ពន្ធនាគារ២០ឆ្នាំ។ ប៉ុន្ដែអ្នកសារព័ត៌មានរូបនេះ បានបដិសេធន៍៕