
ក្រុងប៉េកាំង បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្រ្ដីកាបរទេសចិនលោក វ៉ាង យី នឹងថ្លែងការពីជំហរបស់ប្រទេសនេះ ស្ដីពីបញ្ហាការទូតដូចជា ទំនាក់ទំនងចិន-អាមេរិក និងតៃវ៉ាន់នៅក្នុងអំឡុងពេលជួបប្រជុំជាមួយទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោកជេក ស៊ូលីវ៉ាន់ក្នុងប្រទេសថៃ។
នៅក្នុងការថ្លែងនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងកាបរទេសចិនបានប្រាប់អ្នកសារព៌ត៌មានថា លោកវ៉ាង និងលោកស៊ូលីវ៉ាន់ ក៏នឹងផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកផងដែរលើវិស័យដែលជាកង្វល់រួម។
ក្រុមមន្រ្ដីនឹងជួបគ្នានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជាជំនួបរយៈពេលជាងពីរខែបន្តិច បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកចូបៃឌិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបគ្នាប្រមាណ៤ម៉ោងនៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្ដការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឬ (APEC)ក្នុងក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ។
លោកបៃឌិន និងលោកស៊ី បានឯកភាពគ្នាបើកឲ្យមានទំនាក់ទំនងតាមទូរស័ព្ទទាន់ហេតុកាណ៍របស់ប្រធានាធិបតី បន្ដទំនាក់ទំនងយោធានិងយោធា និងការងារទប់ស្កាត់ការផលិតថ្នាំញៀន
ហ្វង់តានីល (fentanyl) ប៉ុន្ដែនៅតែថ្លឹងថ្លែងពីរឿងតៃវ៉ាន់ ដែលចិនបានអះអាងថា ជាទឹកដីរបស់ខ្លួន ស្របពេលដែលមានការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងតៃប៉ិនោះ៕