សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ចាត់​មន្ត្រី​ជាន់ខ្ពស់​កាក​បាទ​ក្រហម​ នាំ​យក​អំណោយ​ទៅ​ប្រគេន​ព្រះសង្ឃ​វត្ត​ក្រពើ​ហា

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ ​ខណៈ​វិបត្តិ​មេរោគ​កូ​វីដ​–១៩​ មិនទាន់​ទៅ​ណា​ឆ្ងាយ ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​-​សង្គម នៅ រសៀល​ថ្ងៃទី​៩​តុលា​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​ បាន​អនុញ្ញាត ឱ្យ​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី​ អគ្គហិរញ្ញិក​កាក​បាទក្រហមកម្ពុជា​ និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ​នាំយក​ទេយ្យទាន​ជាច្រើន​មុខ ​ព្រមទាំង​ថវិកា​ចំនួន​៤០​លាន​រៀល និង ​ទឹក​អាល់កុល​ចំនួន​៦០​លីត្រ​ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហារ​)​ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

នេះ​ជា​លើក​ទី​២​ហើយ ​ខណៈដែល​កម្ពុជា​បាន​ទទួល​ឥទ្ធិពល​ពី​សកលលោក​ ប្រឈម​នឹង​វិបត្តិ​កូ​វីដ​–១៩ ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​-​សង្គម​តាំងពី​ដើម​ឆ្នាំ​តរៀងមក​។

ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វ​ណ្ណោ ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​(​ក្រពើ​ហា​) ​និង​ជានា​យក​ពុទ្ធិកៈ​អនុវិទ្យាល័យ ​និង​ពុទ្ធិកៈវិទ្យាល័យ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្រពើ​ហា​ បាន​មាន​សង្ឃដីកា​សំដែង​នូវ​សេចក្តី​ត្រេកអរ ​និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាទក្រហមកម្ពុជា ​ដែល​បាន​ចាត់​ឱ្យ​លោកជំទាវ​អគ្គហិរញ្ញិក​កាកបាទក្រហម​នាំ​យក​អំណោយ​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្រពើ​ហា​ ជាថ្មី​ម្តងទៀត ។

លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី មានប្រសាសន៍ថា ជានិច្ចកាល​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​តែងតែ​នឹកឃើញ​និង​គិតគូរ​អំពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ​ដោយ​ក្នុងនោះ​ក៏បាន​នឹកគិត​ទៅ ​ ដល់​ចង្ហាន់​របស់​ព្រះសង្ឃ​ផងដែរ​។ ​លោកជំទាវ​ បន្តថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏​ដោយ​សម្ដេច​តែងតែ​នឹកឃើញ​ដល់​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ​ជាពិសេស​វត្ត​ក្រពើ​ហា ​ដែលជា​វត្ត​មួយ​មាន​ពុទ្ធិកៈ​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​ព្រះសង្ឃ​រាប់​រយ​អង្គ​ក្នុង​ឆ្នាំៗ ​ដែលជា​កោសិកា​នៃ​សង្គម​។ ក្នុង​បញ្ហា​នេះ​សម្តេច​លោក​តែងតែ​គិតគូរ​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​នានា ​ជាពិសេស​វត្ត​ក្រពើ​ហា​នេះ​ដែល​យ៉ាងហោចណាស់​ក្នុង​មួយ​ឆ្នាំ​នាំ​យក​នូវ​ទេយ្យទាន​មក​ប្រគេន​ឱ្យបាន​ពីរដង​ផងដែរ​។

សូមបញ្ជាក់ថា​ ៖ ​បើតាម​ព្រះគ្រូ​ចៅអធិការ​មាន​សង្ឃដីកា​ថា វត្ត​ក្រពើ​ហា មាន​ព្រះសង្ឃ​និមន្ត​មកពី​ទី​អារាម​នានា​មក​គង់នៅ​សិក្សា​រៀនសូត្រ​នៅ​ពុទ្ធិកៈ​អនុវិទ្យាល័យ ​និង វិទ្យាល័យ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ក្រពើ​ហា​ក្នុង​១​ឆ្នាំៗ ប្រមាណ​ជិត​៣០០​អង្គ ​ជាពិសេស​ខណៈ​វិបត្តិ​កូ​វីដ​១៩ ក៏​ជួប​នូវ​បញ្ហា​ប្រឈម​ផ្នែក​ចង្ហាន់​ដល់​ព្រះសង្ឃ​ផង​ដែរ​។

អំណោយ​ដែល​នាំយកមក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា ​ជា​លើក​ទី​២​នេះ ​មាន​អង្ករ​ចំនួន​៣​តោន​, មី​១០០​កេស​តូច​, ត្រីខ​១០​កេស ​,​ទឹកក្រូច​៣០​កេស​, ទឹកបរិសុទ្ធ​៣០​កេស​, ​ទឹកដោះគោ​ខាប់​៥​កេស ,​កាហ្វេ​ ៣០​កញ្ចប់​ធំ​, តែ​៥​គីឡូក្រាម​,​ស្ករស​៥០​គីឡូក្រាម ,​ថវិកា​ចំនួន​៤០​លាន​រៀល ,​អាល់កុល​៦០​លីត្រ ​និង​ម៉ាស​ចំនួន​៥០០៕

អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm