លោក Donald Trump ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ ៨៣,៣លានដុល្លារ ដល់លោកស្រី E. Jean Carroll

2024/01/27 04:30:17 pm        423

លោក Donald Trump ត្រូវបានផ្តល់ឱ្យនូវការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសុក្រ ដោយ គណៈវិនិច្ឆ័យទីក្រុង Manhattan បង្គាប់ឱ្យលោកបង់ប្រាក់ចំនួន ៨៣,៣លានដុល្លារ ដល់អ្នកនិពន្ធលោកស្រី អ៊ី ហ្សង់ ខារ៉ូល(E. Jean Carroll) ជាអ្នកដែលបាននិយាយថា លោកបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកស្រី ជាអ្នកសារព័ត៌មានគួរឱ្យទុកចិត្ត ដោយការបដិសេធថា លោកពុំបានរំលោភលោកស្រីនោះទេ។

ចៅក្រម ត្រូវការពេលតិចជាងបីម៉ោង ដើម្បីឈានដល់សាលក្រមមួយនៅតុលាការសហព័ន្ធ ទីក្រុងManhattan បន្ទាប់ពីសវនាការរយៈពេលប្រាំថ្ងៃ។ ចំនួនទឹកប្រាក់សរុប ដែលអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានបង្គាប់ឱ្យបង់ លើសពីចំនួនអប្បបរមា ១០ លានដុល្លារ ដែលលោកស្រី Carroll បានស្វែងរក។

ករណីរបស់លោកស្រី Carroll បានក្លាយជាបញ្ហាមួយនៅក្នុងយុទ្ធនាការរបស់លោក Trump ដើម្បីដណ្តើមយកមកវិញសេតវិមាន ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា របស់សហរដ្ឋអាមេរិក។ លោក Trump គឺជាអ្នកនាំមុខគេសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលបានធ្វើឲ្យលោក Trump បរាជ័យ កាលពីឆ្នាំ ២០២០។

លោក Trump បានចូលរួមក្នុងសវនាការភាគច្រើន ប៉ុន្តែពុំបាននៅក្នុងបន្ទប់សវនាការ ដើម្បីស្តាប់សាលក្រមនោះទេ។ លោក បាននិយាយលើការបង្ហោះតាមបណ្តាញសង្គមថា លោកនឹងប្តឹងឧទ្ធរណ៍។

គណៈវិនិច្ឆ័យស្ត្រី២រូប និងបុរស៧រូប ដែលសមាជិកត្រូវបានរក្សាភាពអនាមិក បានផ្តល់ប្រាក់ដល់ លោកស្រី Carroll ចំនួន ១៨,៣លានដុល្លារ ជាសំណងសម្រាប់ការខូចខាត រួមទាំង ១១លានដុល្លារសម្រាប់ការធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកស្រី។ ចៅក្រម ក៏បានផ្តល់សំណងចំនួន ៦៥ លានដុល្លារ ជាការសំណងជំងឺចិត្ត ដែលលោកស្រី Carroll បាននិយាយថា ចាំបាច់ដើម្បីបញ្ឈប់ លោក Trump មិនឲ្យបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រី។

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        18
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm