ក្រុមការងារ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN អនុម័តអនុសាសន៍ដែលបានធ្វើឡើងចំពោះចិន

2024/01/27 10:31:02 pm        326

អនុសាសន៍ដែលបានធ្វើឡើងចំពោះប្រទេសចិនត្រូវបានអនុម័តដោយសម័យប្រជុំលើកទី៤៥ នៃក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)។

ប្រទេសចិនបានចូលរួមក្នុងជុំទី៤ នៃកិច្ចប្រជុំរបស់ UPR នាសប្តាហ៍នេះ។ ហើយលោក Chen Xu អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងហ្សឺណែវ បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើដំណើរឆ្ពោះទៅមុខយ៉ាងជាប់លាប់ និងការពារសិទ្ធិមនុស្ស ហើយនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល តស៊ូមតិដើម្បីតម្លៃមនុស្សរួម គាំទ្រការបង្កើតសហគមន៍សកលនៃអនាគតរួមគ្នា និងធ្វើការរួមគ្នា ដើម្បីកសាងពិភពលោកឲ្យកាន់តែប្រសើរឡើង។

លោក Chen តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសនោះ ក៏បាននិយាយផងដែរថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនកំពុងជំរុញយ៉ាងទូលំទូលាយ ក្នុងការកសាងប្រទេសដ៏រឹងមាំមួយ និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារជាតិឡើងវិញជាមួយនឹងទំនើបកម្មរបស់ចិន។

គណៈប្រតិភូរដ្ឋាភិបាលចិនបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) ហើយមាននូវការសន្ទនាក្នុងន័យស្ថាបនាជាមួយតំណាងប្រទេសនានា ក្នុងលក្ខណៈបើកចំហ និងស្មោះត្រង់។ ជាង ១២០ប្រទេស បាននិយាយអំពីវឌ្ឍនភាពដែលចិនសម្រេចបានផ្នែកសិទ្ធិមនុស្ស និងបានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា UPR ធ្វើតួនាទីជាវេទិកាដ៏សំខាន់ ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងការពិភាក្សាប្រកបដោយសមធម៌ និងដោយស្មោះត្រង់លើបញ្ហាសិទ្ធិមនុស្ស ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា។ ប្រទេសចិនបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះចំនួន ៣លើកកលាពីមុន ក្នុងឆ្នាំ២០០៩ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ តាមលំដាប់លំដោយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm