កម្ពុជាដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រទេសនានាលើពិភពលោក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ២០២៤

2024/01/27 11:41:39 pm        346

ស្វីស៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ស្ថិតក្នុងប្រទេសស្វីស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ២០២៤ និងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល ៥ ឆ្នាំ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំ​នៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ មានដូចជា ប្រទេសកម្ពុជាជាប្រធានអនុសញ្ញា តួកគី អង់គ្លេស អៀរឡង់ ស្លូវេនី អ៊ីតាលី ហូឡង់ ម៉ិកស៊ិក អូទ្រីស នូវែលសេឡង់ ម៉ូសំប៊ិក បែលហ្សិក អង់ហ្គោឡា បារាំង កាណាដា ស្វីស សំប៊ី ប៊ូគីណាហ្វាសូ ដាណឺម៉ាក ជប៉ុន អាល់ហ្សេរី អាល្លឺម៉ង់ ន័រវេស ប៉េរូ អាហ្រិ្វកខាងត្បូង កូឡុំប៊ី ថៃ ស៊ុយអែត អូស្ត្រាលី សហភាពអឺរ៉ុប ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក(Danish Refugee Council) អង្គការ UNMAS, GICHD, ICBL, ICRC, UNODA, MAG, HALO Trust, NPA និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU)។

កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ប្រកបដោយជោគជ័យ ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាព និងវិធានការសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។

គូសបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព៥ ឆ្នាំបន្តនេះ នឹងត្រូវបាន​ដាក់ឈ្មោះថា​សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល ។ ឯកសារទាំងនេះ ជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា​ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួល​បានផ្លែផ្កាជាទីមោទនៈ ហើយគោលដៅអាទិភាពទាំងបីរបស់កម្ពុជា​ក្នុងនាមជាប្រធាន​អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអាចសម្រេចបានដោយជោគជ័យ៕ ដោយ.ភារម្យ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm