រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានពិភាក្សាអំពីសង្គ្រាម នៅតំបន់ហ្កាហ្សាជាមួយសមភាគីហ្សកដានីលោក Ayman Safadi អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុង Amman នៅថ្ងៃសៅរ៍ (២៧ មករា)។

ក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ការពិភាក្សាបានលើកឡើងពី «ផលប៉ះពាល់ដ៏មហន្តរាយនៃការបន្តសង្រ្គាមនេះ និងកិច្ចប្រឹងប្រែងដែលត្រូវបានធ្វើឡើង ដើម្បីបញ្ឈប់សង្គ្រាមនេះ។

ក្រសួងបានប្រាប់បន្ថែមថា៖ «ការពិភាក្សាក៏បានលើកឡើងពីតម្រូវការ ដើម្បីឲ្យសហគមន៍អន្តរជាតិតម្រូវឲ្យមានការទទួលខុសត្រូវផ្នែកច្បាប់ និងមនុស្សធម៌របស់ខ្លួន ហើយចាប់ផ្តើមសកម្មភាពអន្តរជាតិជាបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សង្គ្រាម ធានាការការពារជនស៊ីវិល និងផ្តល់ជំនួយគ្រប់គ្រាន់ និងនិរន្តរភាពដល់គ្រប់ផ្នែកទាំងអស់»៕