នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ តាមរយៈបណ្ដាញសង្គមឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានបង្ហោះនូវខ្លឹមសារព័ត៌មានត្រួសៗ អំពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចាប់ផ្តើមវិញ្ញាសាសរសេរនាថ្ងៃនេះ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។







