អាជ្ញាធរខេត្តព្រះវិហារ បើកសន្និសីទសារព័ត៌មាន បកស្រាយអំពីបញ្ហា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនស្ករអំពៅចិន ស្រុកឆែប

2024/01/28 06:08:10 pm        173

អាជ្ញាធរខេត្តព្រះវិហារ បានបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយអំពី បញ្ហាដែលកើតឡើង និងបានចុះផ្សាយពីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន ស្ករអំពៅចិន នៅស្រុកឆែប។

សន្និសីទនេះ បានរៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រម ទាំងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ស សាវេត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារ បានថ្លែងថា ក្រុមហ៊ុនអំពៅចិនចំនួន៥ ជាសម្ព័ន្ធក្រុមហ៊ុនចិនតែមួយ ក្នុងកិច្ច​សហការ​ចុះកិច្ច​សន្យាជួលដីរដ្ឋដែលបានចុះបញ្ជីរួច រយៈពេល៥០ឆ្នាំ សម្រាប់ធ្វើការ វិនិយោគទៅលើ​ដំណាំអំពៅ និងអាកាស្យា នៅលើផ្ទៃដីចំនួនជាង ២០,១៧៨ហិកតា ស្ថិតក្នុង ភូមិសាស្ដ្រត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។

ទាក់ទិនទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD Khmer ដែលមានខ្លឹមសារថា “ក្រុមហ៊ុនអំពៅ ចិនទៅទន្ទ្រានឈូសឆាយលើដីចំការរបស់ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច បានប្រើ ប្រាស់ និងអាស្រ័យផលជាយូរណាស់មកហើយ” នោះ លោកថា គឺជាការបំភ្លើសទាំងស្រុង ខណៈដីទាំង ៦០ហិកតានោះ ស្ថិតក្នុងទំហំផ្ទៃដីទាំង ៦,៦៦៤ហិកតាជាង ដែលបានចុះបញ្ជី ទៅឱ្យក្រុមហ៊ុនរួយហ្វេង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥ ពោលគឺជាដីរបស់ រដ្ឋដែលបានចុះបញ្ជីរួច ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាតំណាងនីតិបុគ្គល ហើយក៏ត្រូវ បានចេញវិញ្ញាបនបត្រសម្គាល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនរួយហ្វេងរួច រាល់ហើយដែរ។

លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានបញ្ជាក់ ឱ្យដឹងថា នៅ​មុនអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុនស្ករអំពៅចិនបានបន្ថយសកម្មភាព របស់ខ្លួនមួយចំនួន និងអំឡុងពេលកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកសកម្មភាពបណ្ដោះអាសន្ន ជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចូលអាស្រ័យផលដំដំណាំផ្សេងៗ ប៉ុន្តែ ដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋយើង ធ្វើកិច្ច សន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយរដូវទៅមួយរដូវ បងប្អូននៅតែបន្តដាំដំណាំលើដីនេះដដែល។

លោកថា អ្វីដែលសំខាន់គឺក្រុមហ៊ុនបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំ គឺផ្ទុយពីការចុះ ផ្សាយកន្លងទៅថ្មីៗ ថាក្រុមហ៊ុនស្ករអំពៅចិននៅស្រុកឆែប ខេត្តព្រះវិហារបានក្ស័យធន់ ក៏ដូចជាមិនដំណើរការ ។ ជាក់ស្ដែងនៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនស្ករអំពៅចិនមានគម្រោង ស្នើសុំច្បាប់អនុញ្ញាតក្នុងការផ្លាស់ប្ដូរប្រភេទដំណាំពីដំណាំកសិឧស្សាហកម្ម មានអំពៅ និងអាកា ស្យា ដែលបានចុះបញ្ជីកន្លងទៅ ប្ដូរមកវិនិយោគដំណាំបែបសាកវប្បកម្ម មានម្រេច ដំឡូង និង ស្រូវជាដើម។

ក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ​បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការ ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរខេត្ត មិនចង់ឃើញបងប្អូនមានទោសទ័ណ្ឌ នោះទេ តែងព្យាយាមដោះស្រាយសម្របសម្រួល ក៏ដូចជាការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវគោរពច្បាប់ ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ច្បាស់ៗថា ដីសម្បទានសេដ្ឋកិច្ច ចំនួនជាង ២០,៧៧៨ ហិកតា របស់ក្រុមហ៊ុនស្ករអំពៅចិននេះ គឺជាដីឯកជនរបស់រដ្ឋ ក្រុមហ៊ុនគ្រាន់តែទទួលសិទ្ធ វិនិយោគ ដោយប្រើប្រាស់អាស្រ័យផល តាមកិច្ចសន្យាដែលបានកំណត់ជាក់លាក់ ក្រោយចប់ កិច្ចសន្យា ដីនោះហ្នឹងក្លាយជាដីរដ្ឋដដែល។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm