មេដឹកនាំរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីនបានអញ្ជើញទៅក្រុងស្រុកកំណើតរបស់លោក គឺក្រុងសេន ផេថើសប៊ើក(St. Petersburg) កាលពីថ្ងៃសៅរ៍ ដើម្បីប្រារព្ធខួបលើកទី៨០ នៃការរំដោះក្រុងនេះ ចេញពីការឡោមព័ទ្ធរបស់ពួកណាហ្ស៊ីអាល្លឺម៉ង ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។

ការឡោមព័ទ្ធក្រុងឡេនីនក្រាត(ឬក្រុងសេន ផេថើសប៊ើក) ជាឈ្មោះក្នុងសម័យសហភាពសូវៀត ដែលបានអូសបន្លាយពេល៨៧២ថ្ងៃ ត្រូវគេអះអាងថា បានធ្វើអោយមនុស្សរាប់ម៉ឺននាក់ស្លាប់ដោយគ្រោះទុរ្ភិក្ស ឬដោយការទម្លាក់គ្រាប់បែក និងបានក្លាយជាក្រុងមួយដែលយូរជាងគេបំផុត និងការឡោមព័ទ្ធដោយបង្ហូរឈាមនៅក្នុងប្រវត្ដិសាស្រ្ដនៃសង្រ្គាម។
ការរំដោះបាននៅថ្ងៃទី២៧មករា ឆ្នាំ១៩៤៤ ត្រូវបានរំលឹកថាជាជ័យជំនះដ៏ធំរបស់សហភាពសូវៀតនៅក្នុងសង្រ្គាមដែលមានការចូលរួមប្រយុទ្ធរបស់ក្រុងមូស្គូ ក្រុងឃើស និងក្រុងស្ដាលីនក្រាតផងដែរ។
លោពូទីន បានអញ្ជើញទៅដាក់កម្រងផ្កានៅឯកន្លែងបញ្ចុះសពពីស្ការីយ៉ូវស្ក័យ (Piskaryovskye) ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះពីការជាប់ឡោមព័ទ្ធ ក្នុងនោះរួមមានបងប្រុសរបស់លោកឈ្មោះវីកទ័រ(Viktor)ផងដែរ៕ អត្ថបទ៖ មករា
