អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានផ្សព្វផ្សាយវីដេអូថតពីលើអាកាសដែលខ្លួននិយាយថា បានបង្ហាញពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស នៅក្រុងខាន យូនីស (Khan Younis) ក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ភាគខាងត្បូង។

នៅក្នុងសេចក្ដីថ្លែងការមួយ កងទ័ពបាននិយាយថា កងទ័ពបានដាក់គោលដៅវាយឆ្មក់លើហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះរួមានកន្លែងស្ដុកទុកអាវុធមួយចំនួនធំ គ្រាប់រំសេវ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលត្រូវបានគេកំណត់ទីកន្លែង និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ដែលបានធ្វើប្រតិបត្ដការជាប់ទាក់ទងនឹងកម្លាំងទ័ពនោះ។
អ្នកសារព័ត៌មានReutersមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យទេនូវទីកន្លែងឬ កាលបរិច្ឆេទដែលវីដេអូនេះត្រូវគេថតបានពីពេលណានោះ៕ អត្ថបទ៖ មករា
