រដ្ឋមន្រ្ដីការបរទេសអាល្លឺម៉ង់លោកស្រី អានណាលេណា ប៊ែរបក់ (Annalena Baerbock) បានពិភាក្សាពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាជាមួយសមភាគីហ្ស៊កដានីរបស់លោកស្រី គឺលោក អាយម៉ាន់ សាហ្វាឌី (Ayman Safadi) នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅក្រុងអាម៉ង់កាលពីថ្ងៃសៅរ៍ម្សិលមិញ។
ក្រសួងការបរទេសហ្ស៊កដានីបាននិយាយនៅលើបណ្តាញសង្គម X ថា កិច្ចពិភាក្សា បានលើកឡើងពីផលប៉ះពាល់ដ៏មហន្ដរាយ នៃការបន្ដសង្រ្គាម ហើយនិងកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់សង្រ្គាម។
ក្រសួងខាងលើ បានបន្ថែមថា កិច្ចពិភាក្សាបានលើកឡើងផងដែរ ពីតម្រូវការសម្រាប់សហគមន៍អន្ដរជាតិ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានពីការទទួលខុសត្រូវផ្នែកច្បាប់ និងផ្នែកមនុស្សធម៌របស់ខ្លួន ហើយត្រូវតែចាប់ផ្ដើមអោយមានសកម្មភាពរបស់អន្ដរជាតិជាបន្ទាន់ និងមានប្រសិទ្ធិភាពដើម្បីបញ្ឈប់សង្រ្គាម និងធានាអោយមានការការពារជនស៊ីវិល ការផ្ដល់ជំនួយគ្រប់គ្រាន់ និងមានស្ថិរភាពទៅផ្នែកជាច្រើនក្នុងតំបន់ហ្កហ្សា៕ អត្ថបទ៖ មករា
