សាច់ញាតិជាច្រើននាក់ បានចូលរួមកាន់ទុក្ខការស្លាប់ជនជាតិប៉ាគីស្ថាន៩នាក់ ដែលត្រូវបានសម្លាប់ដោយក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្ដសញ្ញាណ នៅឯតំបន់ព្រំដែនមួយដែលមានភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ស្របពេលដែលកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងពីរ កំពុងជួសជុលទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានការវាយប្រហារគ្នាទៅវិញទៅមក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថា សមត្ថកិច្ចកំពុងស្វែងរកខ្មាន់កាំភ្លើង ៣នាក់ដែលបានរត់គេចខ្លួន ក្រោយការបាញ់ប្រហារ។
ក្រុមនិយមស្ដាំនិយមបាលូច(Baluch) ហាអាល់វ៉ាស(Haalvash) បាននិយាយនៅលើគេហទំព័រថា ជនរងគ្រោះជាពលករប៉ាគីស្ថានដែលបានរស់នៅកន្លែងហាងជួសជុលរថយន្ដមួយជាកន្លែងដែលពួកគធ្វើការនៅទីនោះ។ គេនិយាយថា មនុស្ស៣នាក់ទៀត ក៏បានរងរបួសផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គ្មានជនណាមួយឬក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហានៅក្នុងស្រុកសារ៉ាវ៉ាន់(Saravan) ក្នុងខេត្ដ ស៊ីស្ដាន និងបាលូចេស្ដាន (Sistan Baluchestan)នេះឡើយ។
ការបាញ់ប្រហារ បានកើតឡើងនៅមុនដំណើរទស្សនកិច្ចនៅថ្ងៃច័ន្ទដែលបានគ្រោងទុកទៅកាន់ប្រទេសប៉ាគីស្ថានរបស់រដ្ឋមន្រ្ដីកាបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមៀរ៉ាបដូឡាហ៊ីន (Hossein Amirabdollahian)៕
