ស៊ីម៉ាក់៖ ការស្តារគ្រាប់មីន និងនាវាលិចនៅបាតទន្លេ​ ដើម្បីសន្តិសុខ​ជាតិ​ សុវត្ថិភាពតាមផ្លូវទឹក​ និងប្រជាពលរដ្ឋ

2024/01/29 02:02:20 am        414

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីន​កម្ពុជា និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយមូលដ្ឋាន​ស្រុកលើកដែក​ខេត្ត​កណ្តាល​​​បានថ្លែងថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម និងនាវាលិចនៅបាតទន្លេ​ គឺ​ជា​ការ​​ពង្រឹងសន្តិសុខ​ជាតិ​ សុខសុវត្ថិភាពការដឹកជញ្ជូនផ្លូវទឹក​ និងសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ រួមទាំងអាច​ប្រើប្រាស់​សម្រាប់​ដាក់​តាំង​បង្ហាញ​ពី​សំណល់​យុទ្ធ​សង្គ្រាម​នៅ​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម ហេង រតនា ថ្លែងបែបនេះនៅក្នុងវេទិកា​សាធា រណៈ​ដែល​រៀបចំ​ដោយ​ក្រុមកា​រងារ​អន្តរ​ក្រសួង ​រួមជាមួយអាជ្ញាធរស្រុកលើកដែក ខេត្តកណ្តាល និងអាជ្ញាធរស្រុកពាមជរ ខេត្តព្រៃវែង ស្តីពី​ការ​ពង្រីកទីតាំងថ្មី សម្រាប់កិច្ច ប្រតិបត្តិការស្រង់​គ្រាប់ និង​បំណែក​នាវា​លិច​នៅ​បាត​ទន្លេ​ក្នុង​ភូមិសាស្ត្រ ភូមិខ្ពប ឃុំព្រែក សំបួរ, ស្រុកពាមជរ, ខេត្តព្រៃវែង និងនៅ ភូមិជ្រៃថ្មី, ឃុំកោះរកា, ស្រុក​ពាមជរ ខេត្តព្រៃវែង នាថ្ងៃទី ២៨​ ខែមករា​ ឆ្នាំ២០២៤នេះ​ ដើម្បីស្តាប់​ពី​កង្វល់​ និង​សំណូមពរ​ហើយ​ធ្វើការដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ខេត្ត​កណ្តាល និង​ខេត្តព្រៃវែង​នេះ​ផងនោះ។

បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន ប្រធានការដ្ឋាន បង្ហាញ​នៅ​ក្នុង​ពិធី​វេទិកា​សាធារណៈជាមួយប្រជាជនរស់នៅតំបន់ស្រង់គ្រាប់នៅឃុំពាមរាំង ថ្ងៃទី២៨ខែមករា​នេះបាន​បញ្ជាក់​ថា បញ្ហាទូទៅនៃនាវា/ទូកលិចក្នុងទឹក និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ផ្អែក​តាម​ព័ត៌មាន​ស្រាវជ្រាវពីឯកសារនានា ក្នុងនោះ​ព័ត៌មាន​របស់​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ក៏​បាន​ឲ្យ​ដឹង​ថា បានបើកការវាយប្រហារសំដៅលើទូក/នាវាដឹកគ្រាប់ផ្សេងៗនៅកម្ពុជាចំនួន ៣៤៨លើក និង​ការទម្លាក់គ្រាប់បែកធំៗ (ជាប្រភេទ KM84 ទម្ងន់ ៩២៥គ.ក,KM83ទម្ងន់ ៤៥០គ.ក, KM82​ទម្ងន់ ២៣០គ.ក ពីយន្តហោះជាង១០.០០០ គ្រាប់នៅតាមដងទន្លេ (១៩៦៩-១៩៧៣​)។​ ប៉ុន្តែរបាយការណ៍នេះមិនបានបូកបញ្ចូលកំលាំងផ្សេងៗទៀតដូចជា កម្លាំងខ្មែរ​ក្រហម​បានបាញ់​ពន្លេច​ទូក/នាវាដឹកគ្រាប់របស់កម្លាំងលន់នល់ និងទាហ៊ានលន់នល់នោះទេ។ ឯកសារ​មួយ​ចំនួន​ក៏​បង្ហាញ​ពីបរិមាណគ្រា​ប់ដឹ​ក​ជញ្ជូន​តាម​នាវា​ទាំង​នាវា​ស៊ីវិល​ និង​កង​ទ័ព​ពី​ប្រទេស​វៀតណាម​ខាង​ត្បូងម​កភ្នំពេញតាមដងទន្លេមេគង្គមានចំនួនប្រមាណ ៦០.០០០ តោន​ក្នុង​មួយ​ខែ​ៗ​​ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ជាក់ស្តែងនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ក្នុងទីតាំងប្រារព្ធពិធីនេះ អង្គភាពស៊ីម៉ាក់​បាន​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​មីនសរុបចំនួន ២១,៦៥៦គ្រាប់ និងបំណែកនាវាបំណែកដែកទំងន់ ២១,៨០៤​គីឡូក្រាម​។ សរុបទាំងមីន/គ្រាប់, បំណែកនាវា និងបន្ទះដែក មានទំងន់ ២១៤ តោន។

របាយការណ៍​របស់ឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន បានបន្តឲ្យដឹងថា តាមការស្រាវជ្រាវ​ព័ត៌មាន​របស់​អង្គភាព​ស៊ីម៉ាក់ស្ដីអំពីនាវា/ទូកលិចតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេសេសាន និងទន្លេ​ស្រែពក ក្នុង​នោះមួយផ្នែកដោយផ្អែកលើតែឯកសារព័ត៌មាន និងការសិក្សាព័ត៌មាន គឺបានសន្មត់​ចំនួ​ននាវា/ទូកលិច (អាចមានទូកតូចៗផងដែរ) តាមដងទន្លេទាំងអស់មានចំនួន ១៩៧ទីតាំង។ ក្នុងឆ្នាំ ២០១១-២០១៥ កម្លាំងស្រាវជ្រាវក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ បានធ្វើការស្រាវ ជ្រាវ​ព័ត៌មាន​ស្វែង​រកទីតាំងជាក់ ស្តែងទៅតាមភូមិសាស្ត្រ​ដែល​អាចមាន​ផ្លូវ​ទៅដ​ល់​ឬ​អាច​សាក​សួរ​សាក្សី​ដែលជាប្រជាពលរដ្ឋ អ្នកមុជទឹកកាត់ដែកអេតចាយ អ្នកប្រមូល​ទិញអេត​ចាយ និង​អ្នក​ប្រក​ប​មុខរបរតាមដងទន្លេទាំងឡាយ ជាពិសេសអាជ្ញាធរ និង​កង​កម្លាំង​ក្នុង​មូលដ្ឋាន​ក្នុង​ការ​ឈាន​ទៅ​កំណត់​បញ្ជាក់​ទីក​ន្លែងបានច្បាស់លាស់។

ដោយឃើញបញ្ហា និងទំហំកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ស្រង់នាវា​លិច​បាត​ទន្លេ មានវិសាលធំធេងនោះ ហើយក៏ដូចជា​ការ​ពន្លឿន​ល្បឿន​នៃ​ការ​បោស​សម្អាត​ឲ្យ​បាន​ឆាប់​រហ័ស​ និងទាន់ពេលវេលា ក្រុមការងារបោសសម្អាតយុទ្ធមិនទាន់ផ្ទះ និងស្រង់នាវា​លិច​ក្នុង​បាត​​ទន្លេ ​របស់អន្តរក្រសួង មានផែនការពង្រីក​កំលាំង​ប្រតិបត្តិការ​របស់​ខ្លួន​ចូល​ទីតាំង​ចំនួន​០២​បន្ថែម​ទៀត​ស្របតាមគោល ការណ៍របស់រាជរដ្ឋាភិបាល គឺទីតាំងទី ១ ស្ថិតនៅក្នុងភូមិ សាស្ត្រ​ភូមិ​ខ្ពប​ ឃុំ​ព្រែកសំបូរ ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានផ្ទៃដី ១.៦៩០.០០០ ម៉ែត្រការ៉េ និង​ទីតាំង​ទី០២ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជ្រៃថ្មី, ឃុំកោះរកា, ស្រុកពាមជរ, ខេត្តព្រៃវែង ដែលមានផ្ទៃដី ៩៧.៣៥០ម៉ែត្រការ៉េ។ ទីតាំងទាំង២ខាងលើនេះ ក្រុម ការងារបោសសម្អាតយុទ្ធ ភណ្ឌមិន​ទាន់​ផ្ទុះ និងស្រង់បំណែកនាវារបស់ក្រុមការងារអន្ដរក្រសួង បានចាប់​ផ្ដើម​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ចាប់​តាំង​ពី​ពាក់​កណ្តាលឆ្នាំ២០២៣ មកម្លេះ ។ចំពោះការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទះ និង​ស្រង់​បំណែក​នាវា សម្រាប់ ២ ទីតាំងថ្មីនេះ អង្គភាពស៊ីម៉ាក់មានផែនការពង្រាយកម្លាំងរបស់ខ្លួន ១០០នាក់ និងកម្លាំងនៃអគ្គស្នងការនគរបាលជាតិ ចំនួន១២នាក់ទៀតសរុបទាំងអស់មានចំនួន ១១២នាក់ ដោយប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​សំខាន់ៗ​ សម្រាប់​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិកា​រ​បោស​សំអាត​គ្រាប់ និង​មីននៅបាតទន្លេនេះ ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm