លោកBiden ប្ដេជ្ញាឆ្លើយតបក្រោយការវាយប្រហារដោយដ្រូនរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ សម្លាប់ទាហានអាមេរិក៣នាក់ នៅហ្ស៊ដានី

2024/01/29 03:55:36 pm        149

លោកប្រធានាធិបតី Joe Biden និងក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ២៨ មករា ថា ទាហានអាមេរិក៣នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស អំឡុងពេលការវាយប្រហារដោយយានដ្រូនលើកងកម្លាំងអាមេរិកដែលឈរជើងនៅភាគឦសានប្រទេសហ្ស៊កដានីក្បែរព្រំដែន ស៊ីរី។

លោក Biden បានស្តីបន្ទោសក្រុមគាំទ្រដោយអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារដ៏សាហាវលើកដំបូងប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីខែតុលា ដោយបានបញ្ជូនរលកដ៏រន្ធត់នៅទូទាំងមជ្ឈិមបូព៌ា។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្របពេលយើងនៅតែកំពុងប្រមូលការពិតនៃការវាយប្រហារនេះនៅឡើយ យើងដឹងថាសកម្មភាពនេះត្រូវបានបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។លោកបានបញ្ជាក់ថា កុំមានការសង្ស័យ យើងនឹងចាប់អ្នកទទួលខុសត្រូវទាំងអស់ក្នុងពេលណាមួយ និងតាមរបៀបនៃការជ្រើសរើសរបស់យើង។

ក្រោយមកលោក Biden បានស្នើសុំឱ្យមានភាពស្ងៀមស្ងាត់មួយរយៈសម្រាប់ទាហានដែលត្រូវបានសម្លាប់ទាំងបីនាក់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅរដ្ឋ South Carolina ដោយបន្ថែមថា យើងនឹងឆ្លើយតបវិញ។ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោកឡយអូស្ទីន(Lloyd Austin)បន្ទរការគំរាមកំហែងនោះ។ លោក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានផ្ដល់របាយការណ៍ដល់លោក Biden នៅមុនថ្ងៃនៃការវាយប្រហារនេះ។

មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះថា យ៉ាងហោចណាស់ទាហាន៣៤នាក់ត្រូវបានវាយតម្លៃសម្រាប់របួសខួរក្បាលដែលអាចកើតមាន។ មន្ត្រីពីរនាក់ផ្សេងគ្នាបាននិយាយថា កងកម្លាំងអាមេរិកដែលរងរបួសមួយចំនួនត្រូវបានជម្លៀសចេញពីមូលដ្ឋាននោះ ដើម្បីព្យាបាលបន្ថែមទៀត។ មន្ត្រីម្នាក់បាននិយាយថា អ្នករបួសមួយចំនួនតូចស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាពនឹងនរហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm