ក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាចំនួនអ្នកស្លាប់ដែលជាជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៦.៤២២នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៦៥នាក់ និងបង្ករបួស ២៩០នាក់ ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ក្រសួងដដែលនោះបានបន្ថែមថាជម្លោះដែលកំពុងបន្តបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៥.០៨៧នាក់ រងរបួស ដោយកត់សម្គាល់ថាជនរងគ្រោះមួយចំនួនធំនៅតែស្ថិតនៅក្រោមគំនរបាក់បែក ដោយសាររថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេ។
កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងជុំវិញបរិវេណនៃបរិវេណដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង ខាន់ យ៉ូនីស ដែលបណ្តាលឱ្យមានអ្នករងរបួសមួយចំនួនធំ៕