អង្គការសហប្រជាជាតិ ជំរុញការពិចារណាឡើងវិញចំពោះការផ្អាកមូលនិធិរបស់ UNRWA

2024/01/29 07:10:45 pm        102

មន្ត្រីអង្គការសហប្រជាជាតិ កំពុងជំរុញឱ្យប្រទេសនានា ពិចារណាឡើងវិញអំពីការផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន ឬ UNRWA កាលពីថ្ងៃអាទិត្យ ទី ២៨ ខែមករា។

យ៉ាងហោចណាស់ប្រទេសចំនួន៩ រួមមានទាំងម្ចាស់ជំនួយកំពូល គឺសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករាប់សិបនាក់ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់ របស់ទីភ្នាក់ងារនៅតំបន់ហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យថា លោក អំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលទាំងឡាយណា ដែលបានផ្អាកការរួមចំណែករបស់ពួកគេ ឲ្យធានាការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ។

លោក បានប្តេជ្ញាថានឹងឲ្យបុគ្គលិករបស់អង្គការសហប្រជាជាតិណាម្នាក់ ដែលពាក់ព័ន្ធនឹងអំពើភេរវកម្មចេញមកទទួលខុសត្រូវ។ លោក បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការកាត់ទោសព្រហ្មទណ្ឌ ដែលជាវិធានការដ៏កម្រនៅក្នុងស្ថាប័នពិភពលោក ចាប់តាំងពីបុគ្គលិកភាគច្រើនទទួលបានអភ័យឯកសិទ្ធិមុខងារ។

លោក Guterres និយាយថា សមាជិកបុគ្គលិក ១២ នាក់ បានជាប់ពាក់ព័ន្ធ ហើយ ៩ នាក់ត្រូវបានបញ្ចប់ការងារ។ ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការចោទប្រកាន់របស់អ៊ីស្រាអែល កំពុងដំណើរការ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជាង ២៦.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ក្នុងតំបន់ ហើយភាគច្រើននៃប្រជាជន ២,៣ លាននាក់នៅហ្កាហ្សា បានពឹងផ្អែកលើជំនួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ផ្តល់ឲ្យ។

តួនាទីរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន(UNRWA) ត្រូវបានអ៊ីស្រាអែលរិះគន់ជាយូរមកហើយ ដែលចោទថាទីភ្នាក់ងារនេះ បានគាំទ្រក្រុមហាម៉ាសរយៈពេលជាច្រើនឆ្នាំមកហើយ ដែលការចោទប្រកាន់នេះ ភ្នាក់ងារបានបដិសេធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm