អ៊ុយក្រែន សម្ដែងកង្វល់ពីហានិភ័យនៃសង្គ្រាមលោកលើកទី៣ ខណៈរកការគាំទ្របន្ថែមពីលោកខាងលិច

2024/01/29 01:55:00 pm        116

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានសម្តែងកង្វល់អំពីគ្រោះថ្នាក់ដែលថាជម្លោះដែលកំពុងបន្តកើនឡើងនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមលោកលើកទីបី ខណៈ លោកបានស្នើសុំការគាំទ្របន្ថែមពីប្រទេសនានា រាប់ចាប់ពីអាល្លឺម៉ង់ ដល់សហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ (២៨ មករា)។

លោក ហ៊្សេឡិនស្គី បាននិយាយថា «ខ្ញុំគិតថាលោកអធិការបតីអាល្លឺម៉ង់ ដឹងពីហានិភ័យនេះច្បាស់ណាស់» ដោយបន្ថែមថាប្រសិនបើរុស្ស៊ី វាយប្រហារប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ នោះវានឹងក្លាយជា «ការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣»។

នៅពេលត្រូវសាកសួរថាតើលោកមានការខកចិត្តទេ ដែលអាល្លឺម៉ង់មិនមានគម្រោងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលតម្រង់គោលដៅ ថាវរ៉ុស (Taurus) លោក ហ៊្សេឡិនស្គី បាននិយាយថាលោកគ្រាន់តែខកចិត្ត ដែលអាល្លឺម៉ង់មិនបានដើរ «តួនាទីដែលខ្លួនគួរតែមាននៅក្នុងការវាយប្រហារកាន់កាប់ដំបូងរបស់អ៊ុយក្រែន»។

ដោយសំដៅទៅលើភាពទន់ខ្សោយនៃការឆ្លើយតបរបស់លោកខាងលិចចំពោះការលុកលុយរបស់រុស្ស៊ី លើតំបន់គ្រីម៉េ ក្នុងឆ្នាំ២០១៤ ដែលជាដើមហេតុនៃការលុកលុយរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា វាមិនមែនគ្រាន់តែជាការឆ្លើយតបរបស់អាល្លឺម៉ង់តែមួយនោះទេ គឺស្ថិតលើលោកខាងលិចទាំងមូល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am