ទីភ្នាក់ងារអវកាសជប៉ុន និយាយថា ការស៊ើបអង្កេតលើឋានព្រះចន្ទ ចាប់ផ្តើមដំណើរការ

2024/01/29 10:06:47 pm        29

ទីភ្នាក់ងារអវកាសរបស់ប្រទេស បាននិយាយនៅថ្ងៃចន្ទនេះថា ការស៊ើបអង្កេតលើឋានព្រះច័ន្ទរបស់ប្រទេសជប៉ុនដែលត្រូវបានផ្អាកប្រតិបត្តិការ បន្ទាប់ពីការចុះចតលើឋានព្រះចន្ទនៅពេលដំបូង ដោយសារបន្ទះពន្លឺព្រះអាទិត្យរបស់វាមិនបានផលិតអគ្គិសនីពីព្រះអាទិត្យ បានចាប់ផ្តើមដំណើរការវិញហើយ។ ទីភ្នាក់ងាររុករកអវកាសប្រទេសជប៉ុន (JAXA) បាននិយាយថា វាត្រូវបានគេជឿថា បន្ទះស្រូបពន្លឺព្រះអាទិត្យ របស់យានចុះចត Smart Lander សម្រាប់ការស៊ើបអង្កេតឋានព្រះចន្ទ ឬ SLIM បច្ចុប្បន្ននេះកំពុងដំណើរការ ហើយទីភ្នាក់ងារបានទាក់ទងជាមួយយានចុះចតតាំងពីយប់ថ្ងៃអាទិត្យ។ ទំនាក់ទំនង ជាមួយយានចុះចត Smart Lander សម្រាប់ការស៊ើបអង្កេតឋានព្រះចន្ទ(SLIM) ត្រូវបានបង្កើតឡើងដោយជោគជ័យកាលពីយប់ថ្ងៃអាទិត្យ ហើយប្រតិបត្តិការបានបន្ត។ ទីភ្នាក់ងាររុករកអវកាសប្រទេសជប៉ុន (JAXA) បានបង្ហោះនៅលើគណនីបណ្តាញសង្គមផ្លូវការរបស់ខ្លួន សម្រាប់ការស៊ើបអង្កេតឋានព្រះចន្ទ នៅព្រឹកថ្ងៃច័ន្ទនេះ។ យោងតាមទីភ្នាក់ងារ JAXA បានឲ្យដឹងថា យានចុះចត បានបន្តការរុករកផ្ទៃព្រះចន្ទ ជាមួយនឹងការសង្កេតតាមបែបវិទ្យាសាស្ត្រដោយចាប់ផ្តើមភ្លាមៗជាមួយកាំមេរ៉ា Multi-Band Camara នៅលើយាន។ រូបភាពមួយ បង្ហាញពីថ្មមួយដុំ មានឈ្មោះថា «Toy Poodle» ត្រូវបានគេសង្កេតឃើញនៅជិតការស៊ើបអង្កេតដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធឺណិត។ យានចុះចត Smart Lander សម្រាប់ការស៊ើបអង្កេតឋានព្រះចន្ទ(SLIM) ត្រូវបានគេដាក់ឈ្មោះថា «អ្នកលបបាញ់ព្រះចន្ទ» បានចុះចតនៅលើឋានព្រះចន្ទ នៅម៉ោង ១២:២០ នាទីរំលងអាធ្រាត ម៉ោងក្នុងស្រុក កាលពីថ្ងៃទី ២០ ខែមករា ធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសទី ៥ លើពិភពលោក ដែលបានចុះចតយានអវកាសនៅលើឋានព្រះចន្ទ។ ខណៈបន្ទះសូឡារបស់វា មិនបានបង្កើតចរន្តអគ្គិសនី យានចុះចតនេះ បានរលត់នៅម៉ោង ២:៥៧ នាទី ថ្ងៃទី ២២ ខែមករា បន្ទាប់ពីធ្វើការលើអាគុយបម្រុង។ រ៉ុក្កែតដែលផ្ទុកយានចុះចត Smart Lander សម្រាប់ការស៊ើបអង្កេតឋានព្រះចន្ទ(SLIM)  ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ៧ ខែកញ្ញា ពីមជ្ឈមណ្ឌលអវកាស តាណេហ្គាស្សីម៉ា(Tanegashima) នៅភាគនិរតី ប្រទេសជប៉ុន នៅក្នុងការប៉ុនប៉ងលើកទីបីរបស់ប្រទេសនេះ ក្នុងការចុះចតនៅឋានព្រះចន្ទ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm