
ក្រុមតស៊ូមតិមួយក្រុមបាននិយាយនៅថ្ងៃចន្ទ (២៩ មករា) នេះថារបាយការណ៍ត្អូញត្អែរពីការរើសអើងប្រឆាំងនឹងជនជាតិមូស្លីម និងការប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ព្រមទាំងការស្អប់ខ្ពើមនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងប្រហែល ១៨០% ក្នុងរយៈពេលបីខែ បន្ទាប់ពីថ្ងៃទី០៧ ខែតុលា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល និងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ក្រុមតស៊ូមតិសិទ្ធិមនុស្សជាច្រើនបានកត់សម្គាល់ការកើនឡើងនៃភាពភ័យខ្លាចចំពោះសាសនាអ៊ីស្លាម និងការលំអៀងប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ាមក។
ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) បាននិយាយនៅថ្ងៃចន្ទ នេះថាខ្លួនបានទទួលពាក្យបណ្តឹងចំនួន ៣.៥៧៨ករណី ក្នុងអំឡុងពេលបីខែចុងក្រោយនៃឆ្នាំ២០២៣ ស្របពេល «រលកកំពុងបន្តនៃការស្អប់ខ្ពើមប្រឆាំងនឹងមូស្លីម និងការប្រឆាំងប៉ាឡេស្ទីន»។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញផ្សាយនាពេលថ្មីៗនេះពីការណែនាំអំពីសុវត្ថិភាពសម្រាប់សហគមន៍ដែលផ្អែកលើជំនឿ ស្របពេលមានការកើនឡើងនៃការប្រឆាំងនឹងជនជាតិជ្វីហ្វ និងការភ័យខ្លាចសាសនាអ៊ីស្លាម ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស មក៕