បាល់ទាត់៖ គ្រប់គ្នានៅអាល្លឺម៉ង់សុទ្ធតែមានការភ្ញាក់ផ្អើលដែល Jadon Sancho មិនបានលេងច្រើននាទីឲ្យក្រុមជំរើសជាតិអង់គ្លេសនៅ Euro ២០២០ នេះហើយក៏មិនចង់ឃើញគេបានចូលលេងដែរ នៅពេលអាល្លឺម៉ង់ជួបអង់គ្លេសយប់នេះវគ្គ ១៦ក្រុមចុងក្រោយ Euro ២០២០ នេះជាការលើកឡើងរបស់អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ លោក Jurgen Klinsmann។

អតីតគ្រូបង្វឹកអាល្លឺម៉ង់ លោក Klinsmann បានបន្តទៀតថា Jadon Sancho គឺធំធេងណាស់នៅអាល្លឺម៉ង់តាមរយៈទេពកោសល្យរបស់គេជាមួយ Borussia Dortmund ទោះបីគេទើបមានវ័យត្រឹម ២១ឆ្នាំ ហើយច្បាស់ណាស់ថា អាល្លឺម៉ង់នឹងខ្លាចរអាអង់គ្លេសប្រសិន Sancho បានចូលលេងបាននោះ។ លោក Klinsmann ក៏បានកោតសរសើរកីឡាករអង់គ្លេសមួយរូបទៀតដែរគឺ Jude Bellingham ដែលកំពុងលេងអោយ Dortmund ដូចគ្នា។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៣លើកក្នុងពូលកន្លងមក អង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate បានដាក់ Sancho ចូលលេងសរុបទើបបាន ៦នាទីប៉ុណ្ណោះគឺនៅពេលជួបសាធារណរដ្ឋឆេក ក្នុងនាមជាកីឡាករបម្រុងផ្លាស់ប្តូរចូល៕
អត្ថបទ៖នាង សុភាវុធ