ចិនបានអនុម័តគំរូ AI ជាង ៤០ ដើម្បីឲ្យប្រើប្រាស់ជាសាធារណៈ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ

2024/01/29 10:24:55 pm        27

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានឲ្យដឹងថា ប្រទេសចិន បានអនុម័តគំរូបញ្ញាសិប្បនិម្មិត (AI) ជាង ៤០ ដើម្បីឲ្យប្រើប្រាស់ជាសាធារណៈ ក្នុងរយៈពេល ៦ខែដំបូង ចាប់តាំងពីអាជ្ញាធរ បានចាប់ផ្តើមដំណើរការយល់ព្រម ខណៈដែលប្រទេសនេះ ព្យាយាមតាមឲ្យទាន់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍន AI។

បើតាមការរាយការណ៍របស់សារព័ត៌មាន Securities Times ដែលគាំទ្រដោយរដ្ឋរបស់ចិន បានឲ្យដឹងថា និយតករចិន បានផ្តល់ការយល់ព្រមដល់គំរូភាសាធំសរុបចំនួន ១៤ (LLM) សម្រាប់ការប្រើប្រាស់ជាសាធារណៈ កាលពីសប្តាហ៍មុន។ នេះគឺជាការអនុម័តលើកទី៤ ដែលប្រទេសចិនបានផ្តល់ឲ្យ ដែលរាប់បញ្ចូលក្រុមហ៊ុនសាជីវកម្ម Xiaomi Corp, 4Paradigm និង 01.AI ក្នុងចំណោមអ្នកទទួលបាន។

ទីក្រុងប៉េកាំង បានចាប់ផ្តើមតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ទទួលបានការយល់ព្រមពីនិយតករ ដើម្បីបើកឲ្យប្រើប្រាស់ LLM របស់ពួកគេជាសាធារណៈ កាលពីខែសីហាឆ្នាំមុន។ ទីក្រុងនេះ បានគូសបញ្ជាក់អំពីវិធីសាស្រ្តរបស់ប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យា AI ខណៈពេលដែលខិតខំរក្សាឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់ខ្លួន។

ទីក្រុងប៉េកាំងបានអនុម័តគំរូ AI ដំបូងរបស់ខ្លួន នៅក្នុងខែសីហា ភ្លាមៗបន្ទាប់ពីដំណើរការយល់ព្រមត្រូវបានអនុម័ត។ ក្រុមហ៊ុន Baidu, Alibaba និង ByteDance គឺជាក្រុមហ៊ុនដំបូងគេរបស់ប្រទេសចិនដែលទទួលបានការយល់ព្រម។

បន្ទាប់មក និយតករចិន បានផ្តល់ការយល់ព្រមចំនួន ២បន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូ មុនពេលក្រុមផ្សេងទៀត ត្រូវបានផ្តល់ការអនុញ្ញាត ក្នុងខែនេះ។ ខណៈពេលដែលរដ្ឋាភិបាល មិនបានបង្ហាញពីបញ្ជីពិតប្រាកដនៃក្រុមហ៊ុនដែលត្រូវបានអនុម័ត សម្រាប់ការត្រួតពិនិត្យជាសាធារណៈនោះ ហើយសារព័ត៌មាន Securities Times បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី២៨ ខែមករា) ថា គំរូ AI ជាង ៤០ ត្រូវបានអនុម័ត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm