ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤នេះ បានចេញសេចក្ដីណែនាំដល់ ប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្ត ជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី គឺធ្វើឡើងក្នុងរាល់កិច្ចជំនួបជាមួយមន្ត្រីរាជការក្រោមឱវាទ។

យោងតាមលិខិតរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេលបន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស៕
