ក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះពិនិត្យព្យាបាលជំងឺ និងវះកាត់ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ

2024/01/29 11:14:21 pm        134

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីបណ្ដា ក្រុងស្រុក នាំគ្នាសម្រុកមកទទួលយកការពិគ្រោះ ព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដែលជាកន្លែងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃ ពីសំណាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក សហការជាមួយក្រុម គ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែក១៦មករាខេត្ត។

ក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មុនពេល​បើកការពិនិត្យព្យាបាលជំងឺ និងមានការចូលរួមពីសំណាក់លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ អាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដោយលើកឡើងនូវការកោត សរសើរពីទឹកចិត្ត និងមនសិការរបស់ក្រុមគ្រូពេទ្យ របស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក ដែលលះបង់នូវពេលវេលា ក្នុងស្មារតីជួយជ្រោមជ្រែងសុខភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាតែនៅខេត្តព្រះវិហារ គឺទូទាំងប្រទេសយើងទាំងមូល ក្នុងការធ្វើការពិនិត្យ ព្យាបាលដោយ ឥតគិតថ្លៃ។

សេវាព្យាបាលមានដូចជា ពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាល រោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសុដន់ (ដុំដោះ) វះកាត់មាត់ឆែប ឆែបក្រអូម មាត់ ម្រាមដៃលើស និងពិការភាពផ្សេងៗ, វះកាត់ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា, វះកាត់ដុំពក លើ​ខ្លួនប្រាណ និងដុំគីសផ្សេងៗ, វះកាត់ក្លនលូន, វះកាត់គ្រួសក្នុងថង់ទឹកប្រមាត់ និងពកក, ព្យាបាលរលាកខ្លួនប្រាណ ដៃជើង មុខមាត់ និងពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ។ សេវាព្យាបាល ទាំងនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយនេះប្រជាពលរដ្ឋក៏អាចទៅទទួលយកសេវាពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក, ព្យាបាលរោគស្ដ្រី ជំងឺភ្នែក វ៉ាស់ និងផ្ដល់វ៉ែនតា និងជំងឺមាត់ធ្មេញ នៅទីតាំង ចំនួន០២ ផ្សេងទៀតរួមមានៈ ទី១.នៅមណ្ឌលសុខភាពម្លូព្រៃ ស្ថិតនៅភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់​ផ្ដើមពិនិត្យ ព្យបាលពីថ្ងៃទី៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ និងនៅ សាលាបឋមសិក្សាយាង ស្ថិតនៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm