WHO៖ ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក បារម្ភពីការបន្ធូរបន្ថយវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ខណៈការឆ្លងវីរុសបម្លែងខ្លួនថ្មីដ៏សាហាវបំផុតបានហក់ឡើង បានជំរុញពលរដ្ឋដែលទទួលបានវ៉ាក់សាំងគ្រប់ដូសឲ្យបន្តពាក់ម៉ាស់ និងរក្សាវិធានសុខភាពផ្សេងទៀតដើម្បីបង្ការការឆ្លងវីរុសនេះ។

ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបានប្រាប់ប្រជាពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់កាលពីខែឧសភាពថា ពួកគេមិនចាំបាច់ពាក់ម៉ាស់នៅក្នុងតំបន់រស់នៅរបស់ពួកគេទេ ឬត្រូវរក្សាគម្លាតចម្ងាយ ៦ហ្វីតពីគ្នា។ ទីភ្នាក់ងារនេះក៏បានបន្ធូរបន្ថយការណែនាំអំពីការធ្វើតេស្ត និងការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកផងដែរ បន្ទាប់ពីសង្ស័យថា មានការប៉ះពាល់នឹងវីរុស។ ដោយត្រូវបានសួរកាលពីថ្ងៃចន្ទ អំពីវិធានការប្រុងប្រយ័ត្នថ្មីបង្ហាញដោយអង្គការសុខភាពពិភពលោក ដែលជាអង្គការសុខភាពសាធារណៈធំបំផុតរបស់ពិភពលោក អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបានចង្អុលបង្ហាញពីការណែនាំ ឲ្យបន្តអនុវត្តន៍វិធានការដែលមានស្រាប់៕
អត្ថបទ៖ សុខមាន