
អភិបាលខេត្ត Ishikawa ប្រទេសជប៉ុន និយាយថា ការផ្គត់ផ្គង់ថាមពលអគ្គិសនី ត្រូវបានគេរំពឹងថា នឹងបន្តឡើងវិញ នៅត្រឹមថ្ងៃពុធ នៅក្នុងតំបន់ភាគច្រើន ដែលគ្មានចរន្តអគ្គិសនី ចាប់តាំងពីរញ្ជួយដីដ៏មានឥទ្ធិពលបំផុត កាលពី៤សប្តាហ៍កន្លងទៅនេះ។
រញ្ចួយដី កាលពីថ្ងៃចូលឆ្នាំថ្មី បានកាត់ផ្តាច់ថាមពលអគ្គិសនីដល់លំនៅឋាន ៣៩.៩០០គ្រួសារ ក្នុងខេត្ត Ishikawa ។ ប៉ុន្តែគិតត្រឹមរសៀលថ្ងៃអាទិត្យ តួលេខនេះ មាននៅត្រឹមប្រហែល ៣.៧១០ គ្រួសារ ស្មើនឹង១ភាគ១០ នៃកម្រិតខ្ពស់បំផុត។
អភិបាលខេត្ត លោក Hase Hiroshi បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ការដាច់ចរន្តអគ្គិសនី ត្រូវបានគេរំពឹងថា នឹងភ្ជាប់ឡើងវិញនៅត្រឹមថ្ងៃពុធ មួយផ្នែកពីតំបន់មួយចំនួន។
លោក និយាយថា នៅតាមកន្លែងមួយចំនួនទៀត ត្រូវបានកាត់ផ្តាច់ដោយបំណាក់ដី ខណៈទីតាំង និងឧបករណ៍ជាច្រើនសម្រាប់ចែកចាយអគ្គិសនីនៅក្នុងតំបន់ផ្សេងទៀត នៅតែរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែរញ្ជួយដី ស៊ូណាមិ និងអគ្គិភ័យ។
អត្រាបញ្ជូនអគ្គិសនី បានស្តារឡើងវិញ ដល់យ៉ាងហោចណាស់ ៨០ភាគរយ នៅក្នុងទីក្រុង Wajima និងទីក្រុង Suzu ហើយ ៩៩ភាគរយ នៅក្នុងទីក្រុងNanao និងក្រុងNoto, Anamizu និងក្រុង Shika។