អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីត្រូវបានចោទប្រកាន់ ចំពេលមានការបង្រ្កាបអំពើពុករលួយកាន់តែទូលំទូលាយ

2024/01/29 11:53:22 pm        82

អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក Daim Zainuddin នៅថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ បានសារភាពពីភាពគ្មានទោសពៃរ៍ ចំពោះការខកខានមិនបានលាតត្រដាងពីទ្រព្យសម្បត្តិ នៅក្រោមច្បាប់ប្រឆាំងអំពើពុករលួយ ដែលជាករណីមួយ ក្នុងចំណោមករណីដ៏លេចធ្លោបំផុត ក្នុងយុទ្ធនាការបង្ក្រាបអំពើពុករលួយ ពាក់ព័ន្ធនឹងឥស្សរជនជាន់ខ្ពស់។

នាយករដ្ឋមន្ត្រីលោក Anwar Ibrahim បានប្តេជ្ញាថា នឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ ទោះបីជាអ្នករិះគន់បានចោទប្រកាន់លោកថា បានប្រើប្រាស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយនេះ ដើម្បីកំណត់គោលដៅគូប្រជែងនយោបាយក៏ដោយ ពោលគឺជាការចោទប្រកាន់ដែលលោកបានបដិសេធ។

លោក Daim វ័យ ៨៥ឆ្នាំ ដែលជាសម្ព័ន្ធមិត្តរបស់មេដឹកនាំចាស់វស្សា និងជាគូបដិបក្ខជាយូរយារណាស់មកហើយរបស់លោក Anwar គឺលោក Mahathir Mohamad ស្ថិតក្នុងចំណោមបណ្ដាឥស្សរជនដែលកំពុងត្រូវបានស៊ើបអង្កេតដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ពីបទសង្ស័យកាន់កាប់ទ្រព្យសម្បត្តិច្រើនជាងការប្រកាសឲ្យដឹង។

ភរិយារបស់លោក Daim គឺលោកស្រី Na'imah Abdul Khalid ត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុនពីបទខកខានមិនបានបង្ហាញទ្រព្យសម្បត្តិ ខណៈដែល MACC បានស្នើឲ្យកូនប្រុសដែលជាអ្នកជំនួញរបស់លោក Mahathir គឺលោក Mirzan និងលោក Mokhzani ប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ។ តំណាងក្រុមគ្រួសាររបស់លោក Mahathir មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters តែទោះជាយ៉ាងណា អតីតនាយករដ្ឋមន្ត្រីបានហៅការស៊ើបអង្កេតនេះថា មានហេតុផលនយោបាយ។

លោក Daim ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩១ និងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ បានចូលទៅតុលាការ នៅថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ ដោយអង្គុយក្នុងរទេះរុញ ហើយត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ បន្ទាប់ពីមេធាវីរបស់លោកបានលើកឡើងពីបញ្ហាសុខភាព។

លោកត្រូវបានចោទប្រកាន់ពីបទខកខានមិនបានប្រកាសទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន ៣៨ អចលនទ្រព្យចំនួន២៥ និងរថយន្តទំនើបៗជាច្រើនគ្រឿង។ បទចោទនេះអាចនាំឲ្យលោកជាប់ពន្ធនាគារយូរបំផុតរហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ទៅ ១០០.០០០រីងហ្គីត (២១.១៦០ដុល្លារអាមេរិក)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm