
នាកម្សាន្តធំជាងគេបំផុតនៅលើពិភពលោក Icon of the Seas បានចាប់ផ្តើមធ្វើដំណើរជាលើកដំបូងចេញពីទីក្រុង Miami សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ។
រូបភាពវីដេអូឃ្លីប ឃើញកាំជ្រួចផ្កាភ្ញី បាញ់ពីលើនាវាប្រវែង ៣៦៥ម៉ែត្រមួយគ្រឿងនេះ ពេលដែលវាចាកចេញពីកំពង់ផែក្រុង Miami ដើម្បីចាប់ផ្តើមធ្វើដំណើររយៈពេល ៧ថ្ងៃជុំវិញតំបន់អារ៉ាអ៊ីបខាងកើត ។
យោងតាមការអះអាងរបស់ក្រុមហ៊ុន Royal Caribbean ដែលគ្រប់គ្រងនាវាទេសចរណ៍កម្ពស់ ២០ជាន់មួយគ្រឿងនេះ បានឲ្យដឹងថា នាវាកម្សាន្ត Icon of the Seas មានសមត្ថភាពផ្ទុកអ្នកដំណើរ និងក្រុមនាវិកជិត ១ម៉ឺននាក់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មជនបរិស្ថាន មានការព្រួយបារម្ភថា នាវាដើរដោយថាមពលឧស្ម័នធម្មជាតិរាវមួយគ្រឿងនេះ និងនាវាកម្សាន្តខ្នាតយក្សផ្សេងទៀត អាចនឹងធ្វើឲ្យលេចធ្លាយសារធាតុមេតានបង្កគ្រោះថ្នាក់ ចូលទៅក្នុងបរិយាកាស ៕