
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ក្រុមការងារសុខាភិបាលរបស់ពួកគេ បាននាំអ្នករងរបួស ៨នាក់ ទៅកាន់មន្ទីរពេទ្យ Al-Aqsa ចេញពីជំរំជនភៀសខ្លួន ពេលដែលការប្រយុទ្ធគ្នាបន្តកើតឡើងនៅទូទាំងទីក្រុងហ្គាហ្សា ។
អ្នករងរបួស ត្រូវបានគេនិយាយថា ស្ថិតនៅក្នុងជំរំជនភៀសខ្លួន Al-Nuseirat ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានពីទីតាំងវីដេអូឃ្លីប ដោយផ្គូរផ្គងជាមួយរូបភាពមន្ទីរពេទ្យ ប៉ុន្តែពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ពីពេលវេលានៃការថតវីដេអូបានឡើយ ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា ចំនួនជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើអគារផ្ទះច្រើនជាន់នៅជំរំជនភៀសខ្លួន Al-Nuseirat បានកើនឡើងដល់ ២០នាក់ ។ យោធាអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលសេចក្តីរាយការណ៍មួយថា ។
លោក Ashraf Al-Qidra គឺជាអ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា និយាយថា ជនប៉ាលេស្ទីន ១៦៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៩០នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឲ្យមនុស្សស្លាប់សរុបរបស់ជនប៉ាឡេស្ទីនចាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ២៦.៤២២នាក់ ៕