
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមហ៊ុនអវកាស SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ិនធឺណេត Starlink ជាច្រើនគ្រឿង ចេញពីយានចម្លង Falcon 9 ។
រ៉ុក្កែតត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ។
បេសកកម្ម Starlink នឹងបញ្ជូនផ្កាយរណបអ៊ិនធឺណេតថ្មីចំនួន ២៣គ្រឿងចូលទៅកាន់គន្លងផែនដីទាប ។
រ៉ុក្កែតដំណាក់កាលដំបូងរបស់យានចម្លង Falcon 9ធ្លាប់មានការហោះហើរ ១៧លើកកាលពីមុន រួមទាំងការបាញ់បង្ហោះរបស់យានចម្លង Ax-1 កាលពីខែមេសា ឆ្នាំ ២០២២ ។
សូមបញ្ជាក់ថា វាគឺជាការបាញ់បង្ហោះផ្កាយរណបលើកទី ២៩៤របស់ក្រុមហ៊ុន SpaceX ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះ ស្ថិតក្នុងដំណើរឆ្ពោះទៅរកការបំបែកកំណត់ត្រាពិភពលោក ។ ក្រុមហ៊ុន SpaceX មានគម្រោងផ្តួលអង្គការ NASAសម្រាប់ការបាញ់បង្ហោះផ្កាយរណបច្រើនជាងគេបំផុត នាដំណាច់ឆ្នាំ ២០២៤នេះ ៕