
អ្នកទេសចរ និងអ្នកស្រុកក្នុងរដ្ឋកាស្មៀរប្រទេសឥណ្ឌារីករាយជាខ្លាំង ខណៈដែលការធ្លាក់ព្រឹលថ្មីៗបានបញ្ចប់គ្រោះរាំងស្ងួតដ៏យូរដែលមិនធ្លាប់មាននៅក្នុងតំបន់នៅថ្ងៃច័ន្ទនេះ។
អាគីប(Akib)ជាអ្នកស្រុក ដែលរីករាយនៅពេលឃើញការធ្លាក់ព្រឹលថ្មីៗបាននិយាយថា កាស្មៀរគ្មានអ្វីទេ បើគ្មានព្រឹល លោករំពឹងថា អ្នកស្រុកកាស្មៀរពិតជាការធ្លាក់ព្រឹលច្រើន ដូច្នេះវិស័យទេសចរណ៍របស់យើងនឹង កើនឡើង ហើយអ្នកដែលមកលេងទីនេះទទួលបានតម្លៃប្រាក់របស់ពួកគេវិញជាមិនខាន។
ភាពរាំងស្ងួតក្នុងរដ្ឋកាស្មៀរ បានរុញច្រានអោយអ្នកលេងស្គីចាកចេញពីរមណីយដ្ឋានហ្គុលម៉ាក (Gulmarg)យ៉ាឆាប់ ដែលជាការចាកចេញមួយខ្ពស់បំផុតក្នុងពិភពលោក និងបានទុកអោយសណ្ឋាគារជាច្រើនក្នុងតំបន់ ដែលមានទេសភាពដ៏ស្រស់ត្រកាល រង់ចាំការធ្លាក់ព្រឹលថ្មីៗ ដើម្បីបង្ហាញភ្ញៀវទេសចរពីទេសភាពដ៏ធំល្វឹងល្វើយទៅដោយព្រឹលដ៏ច្រើននោះ៕