
ប្រជាជនជប៉ុន ៣នាក់ដែលកើតនៅបរទេស បានដាក់ពាក្យបណ្ដឹង នៅថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ ប្រឆាំងនឹងរដ្ឋាភិបាលជាតិ និងមូលដ្ឋាន ជុំវិញការចោទប្រកាន់សួរដោយខុសច្បាប់ពីសំណាក់នគរបាលដោយផ្អែកលើការធ្វើទម្រង់ជាតិសាសន៍។
ករណីនេះកើតឡើងចំពេលមានការជជែកដេញដោល នាពេលថ្មីៗនេះ អំពីអ្វីដែលបញ្ជាក់ជា និងមើលទៅដូចជនជាតិជប៉ុន បន្ទាប់ពីជនជាតិជប៉ុនស្បែកសម្នាក់ ដែលកើតនៅអ៊ុយក្រែន និងដែលក្រោយមកធំធាត់នៅប្រទេសផ្សេង បានគ្រងមកុដបវរកញ្ញាជប៉ុន កាលពីសប្តាហ៍មុន។
បុរសទាំង ៣នាក់បានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងតូក្យូ ដែលស្វែងរកឲ្យរដ្ឋាភិបាលថ្នាក់ជាតិ ទីក្រុងតូក្យូ និងខេត្ត Aichi ទទួលស្គាល់ថា វាជារឿងខុសច្បាប់សម្រាប់មន្ត្រីនគរបាល ដែលបញ្ឈប់ និងសាកសួរដើមចោទដោយឈរលើមូលដ្ឋាននៃជាតិសាសន៍ សញ្ជាតិ ឬប្រពៃណីវប្បធម៌របស់ពួកគេ។
បើយោងតាមមេធាវីរបស់ដើមបណ្តឹង បានឲ្យដឹងថា ពាក្យបណ្តឹងដែលទាមទារសំណងជំងឺចិត្តចំនួន ៣,៣លានយ៉េន (២២.៣១៣ដុល្លារ) សម្រាប់ដើមបណ្តឹងម្នាក់ៗ គឺជាបណ្តឹងដំបូងនៅជប៉ុន ហើយវាកើតឡើងចំពេលមានការកើនឡើងយ៉ាងខ្លាំងក្លានៃចំនួនពលករបរទេស ដើម្បីទប់ស្កាត់កង្វះកម្លាំងពលកម្ម ខណៈដែលចំនួនប្រជាជនរបស់ប្រទេសនេះធ្លាក់ចុះ៕