
នៅថ្ងៃចន្ទនេះ ប្រតិបត្តិការជួយសង្រ្គោះក្រុមនេសាទដែលត្រូវបានគេប្លន់ដោយក្រុមចោរសមុទ្រសូម៉ាលីនៅចម្ងាយជាង ១.២៩៦គ.មភាគខាងលិចទីក្រុង Kochi ស្ថិតនៅក្នុងសមុទ្រអារ៉ាប់ ត្រូវបានធ្វើឡើងដោយនាវាចម្បាំង INS Sumitra របស់កងជើងទឹកឥណ្ឌា ។
នាវានេសាទអ៊ីរ៉ង់ MV Iman មានសមាជិកនាវិក ១៧នាក់ ត្រូវបានគេប្លន់ដោយក្រុមចោរសមុទ្រសូម៉ាលី។
ពេលប្រតិបត្តិការជួយសង្រ្គោះ ធ្វើឡើង ឥណ្ឌាបានសន្យាកាលពីថ្ងៃអាទិត្យថា នឹងជួយសង្រ្គោះក្រុមអ្នកនេសាទស្រីលង្កា ៦នាក់ ដែលត្រូវបានចាប់យកទៅដោយក្រុមចោរសមុទ្រសូម៉ាលី ។
រូបថតសន្លឹកបញ្ចេញដោយកងទ័ពជើងទឹកឥណ្ឌានៅលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitterឃើញទាហានជើងទឹកឥណ្ឌា ធ្វើដំណើរឆ្ពោះទៅកាន់នាវានេសាទដែលត្រូវបានប្លន់នៅកណ្តាលសមុទ្រ ។
កាលពីពេលថ្មីៗនេះផងដែរ កងទ័ពជើងទឹកឥណ្ឌា បានជួយពន្លត់អគ្គិភ័យនៅលើនាវាដឹកប្រេង ដែលរងការវាយប្រហារដោយមីស៊ីលនៅក្នុងតំបន់ឈូងសមុទ្រអាដែន៕