
ប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ បានចាប់ផ្តើមរុះរើវិមានអនុស្សាវរីយ៍រម្លឹកដល់ពលករធ្វើការដោយបង្ខំជនជាតិកូរ៉េចេញពីឧទ្យានមួយ ក្នុងខេត្ត Gunma។ នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ការងារនេះត្រូវអនុវត្តរហូតដល់ថ្ងៃទី១១ ខែកុម្ភៈ។ វិមាននេះរម្លឹកដល់ជនជាតិកូរ៉េដែលត្រូវបានបង្ខំឲ្យធ្វើការជាពលករ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ និងបានស្លាប់នៅក្នុងខេត្ត Gunma នេះ។
រដ្ឋាភិបាលជប៉ុនបាននិយាយថា ក្រុមដែលសាងសង់វិមានរម្លឹកវិញ្ញាណក្ខន្ធនេះ បានបំពានលក្ខខណ្ឌមួយដែលព្រឹត្តិការណ៍នយោបាយ មិនគួរប្រារព្ធនៅទីនោះ៕