
យោងតាមក្រុមមន្រ្ដីអាមេរិក បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ជនជាតិហ្ស៊កដានីបានក្រោកពីដំណេក នៅថ្ងៃច័ន្ទនេះបានទទួលដំណឹងថា សមាជិកទាហានអាមេរិក៣នាក់ ត្រូវបានសម្លាប់ និង៣៤នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនមួយគ្រឿងរបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ លើកងទ័ពអាមេរិក នៅភាគឦសានប្រទេសហ៊្សកដានីជិតព្រំដែនប្រទេសស៊ីរី។
នេះគឺជាការវាយប្រហារផ្ដាច់ផ្ដឹលជីវិតលើកដំបូងប្រឆាំងនឹងកងទ័ពអាមេរិក ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងកាលពីខែតុលា និងជាសញ្ញាមួយបង្ហាញពីភាពតានតឹងកំពុងកើនឡើង នៅជុំវិញតំបន់មជ្ឈិមបូព៌ាតែម្ដង។
ពលរដ្ឋហ្ស៊កដានីឈ្មោះ ខាលេត អាល់ គូដា (Khaled al-Qudah) បាននិយាយថា វត្ដមានរបស់ហ៊្សកដានីក្នុងតំបន់ ហើយចំណុចសំខាន់នៃជម្លោះនឹងមិនកាត់ផ្តាត់ពីប្រត្ដិកម្មនានាដែលបានលេចចេញច្រើនរូបភាព ចេញពីការវាយប្រហាដោយយានដ្រូន ឬការឆ្លើយតបយោធានៅទូទាំងតំបន់។
បេសកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុងតេអេរ៉ង់គឺមិនជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនោះទេ។
មន្រ្ដីអាមេរិកពីរនាក់បាននិយាយថា យានដ្រូន១គ្រឿងបានវាយប្រហានៅជិតបន្ទាយនៅពេលព្រឹកព្រលឹម ដែលអាចពន្យលបានថា ចំនួនអ្នកស្លាប់អាចមានច្រើន។
ក្រុមចលនាតស៊ូអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ដែលស្ថិតក្រោមអង្គការរបស់ក្រុមសកម្មប្រយុទ្ធប្រកាន់តឹង ដែលគាំទ្រដោយអ៊ីរ៉ង់បានអះអាងពីការវាយប្រហាលើមូលដ្ឋានទ័ពបីកន្លែង ក្នុងនោះរួមមានមូលដ្ឋានមួយនៅព្រំដែនហ្ស៊ដានី-ស៊ីរីផងដែរ។