មេដឹកនាំអ៊ីតាលី លោកស្រី Meloni បើកកិច្ចប្រជុំកំពូលអាហ្រ្វិក និងសន្យាពីភាពជាដៃគូថ្មី

2024/01/29 09:26:13 pm        469

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានស្វាគមន៍មេដឹកនាំអាហ្វ្រិកជាង ២០នាក់ នាទីក្រុងរ៉ូម នៅថ្ងៃចន្ទ (ទី២៩ ខែមករា) នេះ ដើម្បីបង្ហាញពីផែនការដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់លោកស្រី ក្នុងគោលបំណងកំណត់ទំនាក់ទំនងរបស់ប្រទេសអ៊ីតាលីឡើងវិញជាមួយទ្វីបនេះ និងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។

កិច្ចប្រជុំកំពូលដែលត្រូវបានរៀបចំឡើងនៅឯព្រឹទ្ធសភាដ៏ស្រស់ស្អាតរបស់អ៊ីតាលី នឹងមានរយៈពេលពេញមួយថ្ងៃ ដោយបណ្ដារដ្ឋមន្ត្រីអ៊ីតាលី គ្រោងនឹងសង្ខេបនូវគំនិតផ្តួចផ្តើមជាច្រើន រាប់ចាប់ពីថាមពល និងហេដ្ឋារចនាសម្ព័ន្ធ រហូតដល់សុខភាព និងការអប់រំ ដែលលោកស្រី Meloni និយាយថា នឹងមានអត្ថប្រយោជន៍ចំពោះគ្នាទៅវិញទៅមក។

លោកស្រី Meloni បានលើកឡើងនៅក្នុងសុន្ទរកថាបើកថា៖ «យើងជឿថា វាអាចទៅរួចក្នុងការស្រមៃ និងសរសេរជំពូកថ្មីមួយ នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើង ដែលជាកិច្ចសហប្រតិបត្តិការ ក្នុងចំណោមភាពស្មើគ្នា ខុសពីការដាក់ទណ្ឌកម្មជញ្ជក់ឈាម ឬជំហរសប្បុរសធម៌ ចំពោះទ្វីបអាហ្រ្វិក»។

លោកស្រីបាននិយាយថាគំនិតផ្តួចផ្តើមនេះ នឹងមានការផ្ដល់អំណោយដំបូងចំនួនជាង ៥,៥ពាន់លានអឺរ៉ូ (៥,៩៥ពាន់លានដុល្លារ) ក្នុងនោះរួមទាំងការធានាសាធារណៈ សម្រាប់គម្រោងវិនិយោគ និង ៣ពាន់លានអឺរ៉ូពីមូលនិធិអាកាសធាតុអន្តរជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់និយាយថា អ៊ីតាលីដែលជំពាក់បំណុលគេច្រើន មិនអាចមានសង្ឃឹមប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ ដូចជាចិន រុស្ស៊ី និងរដ្ឋឈូងសមុទ្រ ដែលសុទ្ធតែកំពុងស្វែងរកការជំរុញវត្តមានរបស់ពួកគេនៅក្នុងទ្វីបអាហ្រ្វិក ដែលជាជម្រកនៃធនធានធម្មជាតិដ៏ច្រើនរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am